ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលដំណើរការសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១

១៥ មីនា ២០២៣ | ព័ត៌មានជាតិ

 

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ចំនួនជាង ៤០០គ្រួសារ ទៅក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការពេញចិត្ត ចំពោះយន្តការនៃការដោះស្រាយរបស់រដ្ឋបាលខេត្ត ជាមួយនឹងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ តែយ៉ាងណាក៏ដោយ សម្ដេចនៅតែចង់ឃើញអ្នក ដែលពុំទាន់ទទួលយកសំណង និងត្រូវដោះស្រាយបញ្ចប់ឆាប់ៗនេះ តាមរយៈដំណោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ។

 

 

 

 

 

ដោយឡែក គម្រោងសាងសង់វារីអគ្គិសនីវិញ សម្ដេចតេជោ បានអះអាងថា នឹងផ្ដល់ផលប្រយោជន៍ច្រើន សម្រាប់កម្ពុជាជៀសជាងផលប៉ះពាល់។ ក្នុងនោះផលប្រយោជន៍ផ្ទាល់ជាច្រើន នឹងបានច្រើន ទៅកាន់ខេត្តពោធិ៍សាត់ ដោយអាចកាត់បន្ថយបាននូវទឹកជំនន់ ក្នុងរដូវវស្សា ក៏ដូចជា បង្កើតគោលដៅទេសចរណ៍ថ្មីមួយទៀត នៅក្នុងស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់ បន្ថែមលើគោលដៅទេសចរណ៍ ដែលមានស្រាប់ បច្ចុប្បន្ន។
 

 

 

រាយការណ៍៖ ហ៊ុន ឌីណូ  រូបភាព៖ សុខ ពិសិដ្ឋ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024