ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥

ប្រធានាធិបតីអ៊ុយក្រែន៖យោធារុស្ស៊ីច្រើនជាង១១០០នាក់ស្លាប់នៅសមរភូមិជិតទីក្រុងBakhmut

 

 

 

យោធារុស្ស៊ី ច្រើនជាង១,១០០នាក់ស្លាប់ ក្នុងពេលតិចជាងមួយសប្តាហ៍នៅសមរភូមិប្រយុទ្ធជិតទីក្រុងBakhmut ដែលជាទីតាំងប្រយុទ្ធនៅភាគខាងកើតប្រទេស អ៊ុយក្រែន។ លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែនលើកឡើងនៅថ្ងៃអាទិត្យ(១២មីនា)។

 

«ក្នុងពេលមិនដល់១សប្តាហ៍ចាប់ពីថ្ងៃ៦មីនា យើង បានសម្លាប់យោធាសត្រូវច្រើនជាង១,១០០នាក់ នៅតំបន់ជិតទីក្រុងBakhmut » ។ ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy  ថ្លែងក្នុងសន្ទរកថាតាមទូរទស្សន៍នៅពេលយប់។

 

លោក Zelenskiy   បន្តថា មានយោធារុស្ស៊ីជាច្រើននាក់ផ្សេងទៀតរងរបួសធ្ងន់ខ្លាំងដែលមិនអាចឱ្យពួកគេបន្តការប្រយុទ្ធទៀតបាន។ ស្របគ្នាបរិក្ខារទ័ពរុស្ស៊ីជាច្រើនត្រូវបំផ្លាញ។

 

រុស្ស៊ីលើកទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែនកាលពីអំឡុងចុងខែកុម្ភៈឆ្នាំមុនក្រោមបញ្ជារបស់ប្រធានាធិបតីរុស្ស៊ី លោក​Vladimar Putine ជាចំណាត់ការមួយដែលរុស្ស៊ីហៅថាជាប្រតិបតិ្តការយោធាពិសេស ប៉ុន្តែបណ្តាប្រទេសលោកខាងលិចរួមនិងបណ្តាប្រទេសផ្សេងទៀតក្នុងពិភពលោកបានថ្កោលទោសប្រទេសរុស្ស៊ីនិងដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើប្រទេសនេះផងដែរ។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025