ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
អ្នកលេងកណ្តាប់ដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ នឹងត្រូវជួបតតាំងជាមួយដៃគូចាស់ ដែលធ្លាប់ប៉ះគ្នាច្រើនលើក គឺកីឡាករថៃ ផ្លាំងនុម ប៉.យុទ្ធភូមិ ស.ថាណាផេត នៅក្នុងកម្មវិធីប្រដាល់ «Ganzberg One Strike» នៅថ្ងៃ អាទិត្យ ទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៣ សប្តាហន៍នេះ នាសង្វៀន PNN ។
កីឡាកររឿង សោភ័ណ្ឌ ដែលបច្ចុប្បន្ន កំពុងហ្វឹកហាត់ក្នុងជំរុំប្រមូលផ្តុំជម្រើសជាតិ Kick Boxing នាពហុកីឡដ្ឋានស្តាតចាស់ បានប្រាប់មកកាន់ក្រុមការងារ PNN Sports យ៉ាងដូច្នេះថា ចំពោះការជួបដៃគូចាស់នាសប្តាហ៍នេះ រូបគេមិនមានក្តីបារម្មណ៍ច្រើននោះទេ ដោយសារប៉ះគ្នាច្រើនលើក ទទួលបានជ័យជំនះ ច្រើនជាងចាញ់ ។
បើទោះឈ្នះច្រើនជាងចាស់ក៏ពិតមែន តែរឿងសោភ័ណ្ឌ បញ្ជាក់ថា នឹងត្រៀមប្តូយុទ្ធសាស្ត្រប្រកួតជាមួយដៃគូចាស់រូបនេះ ដោយកីឡាករគេល្អកែងធ្លាប់ធ្វើអោយខ្លួន បាក់ក្តោងច្រមុះពេលប៉ះគ្នាលើកចុងក្រោយម្តងរួមមកហើយ ។
សូមជម្រាបថា រឿង សោភ័ណ្ឌ នឹងត្រូវជួបកីឡាករថៃ ផ្លាំងនុម ប៉.យុទ្ធភូមិ ស.ថាណាផេត ចំណែក កាន់ ម៉េងហុង ត្រូវជួប ណុកក្រាក់ជីប ស៊ីត.ផ.អ៊ែត ប្រកួតលក្ខណៈ One Strike ហ្គង់ចេញម្រាម រីឯគូមិត្តភាពជាតិ ផ្សេងទៀតមានដូចជា កីឡាករនេត្រ ពិឈីង ប៉ះ រឿង ចិត្រា , កីឡាករខុន សីហា ប៉ះកំពែង ខ្មៅ និងណង សាវ ប៉ះ ម៉ិល សារុន នៅក្នុងកម្មវិធីប្រដាល់«Ganzberg One Strike» ផ្សាយផ្ទាល់រៀងរាល់ថ្ងៃ អាទិត្យ ចាប់ពីវេលាម៉ោង ១ រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ។
អត្ថបទ និងរូបភាព៖ សារ៉ាន ទីងី