ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ជនចំណាកស្រុកអាហ្វ្រិកយ៉ាងតិច៨នាក់ស្លាប់និងសង្គ្រោះបាន៩២នាក់ក្រោយលិចទូកជិតប្រទេសលីប៊ី

 

 

 

មនុស្សយ៉ាងតិច៨នាក់ស្លាប់ បន្ទាប់ពីទូកមួយគ្រឿងដែលដឹកជនចំណាកស្រុកអាហ្វ្រិកយ៉ាងច្រើនកកកុញនោះ បានលិចនៅជិតឆ្នេរប្រទេសលីប៊ី។ យោងអង្គការ អឌ្ឍចន្ទក្រហមក្នុងស្រុកឱ្យដឹងនៅថ្ងៃពុធ។ អង្គការអឌ្ឍចន្ទក្រហមដដែលឱ្យដឹងបន្តថា ជនចំណាកស្រុកជិត១០០នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ។

 

តួលេខជនចំណាកស្រុកដែលស្វែងរកទីជ្រកកោន នៅតំបន់សហភាពអ៊ឺរុបដើម្បីបានទីជម្រកសុវត្ថិភាព ឬជីវិតប្រសើរឡើងនោះ បានកើនឡើងចាប់តាំងពីផ្ទុះឆ្លងរាលដាលជំងឺកូវីដ១៩។ ប៉ុន្តែតួលេខនៅមានកម្រិតទាបបើធៀបនឹងឆ្នាំ២០១៤និងឆ្នាំ២០១៥។ យោងទីភ្នាក់ងារមនុស្សធម៌។

 

យោងអង្គការអឌ្ឍច័ន្ទក្រហមដែលទទួលបន្ទុកកិច្ចការស្រាវជ្រាវនិងរុករកជនរងគ្រោះនេះ បានឱ្យដឹងថា នៅលើទូកមានមនុស្សជិត១៥០នាក់ ពួកគេធ្វើដំណើរឆ្លងមហាសមុទ្រក្នុងក្តីសង្ឃឹមឆ្ពោះទៅកាន់ប្រទេសអ៊ីតាលី។

 

ប្រទេសលីប៊ី ជាច្រកឆ្លងដែនយ៉ាងសំខាន់មួយសម្រាប់ពលរដ្ឋដែលស្វែងរកទីជ្រកកោននៅសហភាពអ៊ឺរ៉ុបដោយសារប្រទេសលីប៊ីស្ថិតនៅជិតប្រទេសអ៊ីតាលី និងព្រំដែនប្រទេសនេះនៅចន្លោះប្រហោង។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024