ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

អាជ្ញាធរថៃរឹបអូសបានគ្រឿងញៀនច្រើនជាង១តោន

មន្ត្រីប៉ូលីសនៃប្រទេសថៃនៅថ្ងៃអង្គារ(២៤មករា)បានឱ្យដឹងថា គ្រឿងញៀនប្រភេទគ្រីស្ទាល់មេតាំហ្វេតាមីនចំនួនច្រើនជាង១តោនដែលរឹបអូសបានកាលពីដើមខែមករាក្នុងករណី៣ផ្សេងគ្នា ជាគ្រឿងញៀនដែលក្រុមជួញដូរមានបំណងនាំចេញទៅបណ្តាប្រទេសជិតខាង និងប្រទេសដទៃជាច្រើនផ្សេងទៀត។

 

 

 

 

គ្រឿងញៀនប្រភេទគ្រីស្ទាល់មេតាំហ្វេតាមីនឬម៉ាទឹកកកចំនួន១,១៤៥តោន ដែលដាក់លាក់ក្នុងកញ្ចប់តែកញ្ចក់កាហ្វេដឹកតាមរថយន្ត នាំមកពីតំបន់ភាគខាងជើងនិងតំបន់ភាគឦសានប្រទេសថៃ។ គ្រឿងញៀនទាំងអស់នេះ ដឹកតាមទិសភាគខាងត្បូងឆ្ពោះទៅកាន់តំបន់ព្រំដែន។ យោងការិយាល័យបង្ក្រាបគ្រឿងញៀនប្រទេសថៃក្នុងសន្និសីទសារព័ត៌មាន។

 

យ៉ាងណាក៏ដោយប៉ូលីសថៃមិនបានប្រាប់ពីតម្លៃទីផ្សារគ្រឿងញៀនដែលចាប់បានទាំងអស់នេះឡើយ។

 

ក្រុមប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះផងដែរ ជនសង្ស័យ៦នាក់ត្រូវបានចាប់ខ្លួន។

 

ប៉ូលីសថៃបន្តក្នុងសន្និសីទសារព័ត៌មានថា អាជ្ញាធរនឹងដាក់ចេញវិធានការរឹតបន្តឹងជាច្រើនទៀតដើម្បីបញ្ឈប់ការជួញដូរគ្រឿងញៀន។ ប៉ូលីសថៃនៅបន្តប្រតិបត្តិការស៊ើបអង្កេតករណីគ្រឿងញៀនទាំងអស់នេះជាបន្តទៀតដើម្បីឈានទៅចាប់ជនសង្ស័យរត់គេចខ្លួនផ្សេងទៀត។

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024