ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤
សិល្បករលោក សួន តាម៉ីង បានត្រៀមខ្លួនរួចជាស្រេចដើម្បីទៅបង្ហាញស្នាដៃ ខ្មុកល្ខោនខោល នៅក្រៅប្រទេស ក្រោយពីទទួលបានការសរសើរពីថ្នាក់ដឹកនាំល្បីៗក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលកន្លងមក ។
បន្ទាប់ពីទទួលបានការសរសើរពីថ្នាក់ដឹកនាំធំៗក្នុងការតាំងពិព័រណ៌ ខ្មុកល្ខោនខោល ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាពេលកន្លងមក បានធ្វើឱ្យលោក សួន តាម៉ីង កាន់តែល្បីឈ្មោះខ្លាំងឡើងក្នុងការវិស័យនេះ រហូតត្រូវបានអ្នកនៅក្រៅប្រទេសទាក់ទងនិងចង់ឱ្យលោកចូលរួមក្នុងការតាំងបង្ហាញស្នាដៃបែបនេះនៅក្នុងកម្មវិធីធំលំដាប់អន្តរជាតិ ។
ជួបជាមួយសិល្បរជំនាញរូបនេះ នៅក្នុងកម្មវិធីមួយកាលពីពេលថ្មីៗ លោកបាននាំយក ខ្មុកល្ខោនខោ ថ្មីជាច្រើនទៅតាំងបង្ហាញឱ្យភ្ញៀវកិត្តិយសបានទស្សនាពីស្នាដៃថ្មីរបស់ខ្លួន ដែលធ្វើទើបធ្វើឡើងក្នុងឆ្នាំ ២០២៣ នេះ ការតាំងបង្ហាញនោះពិតជាទទួលបានការសរសើរយ៉ាងច្រើនពីសំណាក់អ្នកចូលរួម សូម្បីតែ សិល្បការិនី ស្រី នា ក៏ចាប់អារម្មណ៍ពីស្នាដៃរបស់លោកផងដែរ ។
លោក បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ នេះលោកបានធ្វើ ខ្មុកល្ខោនខោល ថ្មីៗជាច្រើនទៅតាមការពេញចិត្តរបស់អតិថិនជន ជាពិសេសលោកត្រៀមធ្វើខ្មុកទាំងនោះបន្ថែមទៀត ដើម្បីត្រៀមចូលរួមក្នុងកម្មវិធីផ្សេងៗទៀត ។
ស្របពេលដែល ខ្មុកល្ខោនខោល ដែលមានរូបរាងតូចៗរបស់លោក សួន តាម៉ីង កាន់តែល្បីល្បាញនិងមានការចាប់អារម្មណ៍ពីភ្ញៀវជាតិ និងអន្តរជាតិ សិល្បកររូបនេះក៏មានគម្រោង នឹងចេញទៅបង្ហាញស្នាដៃថ្មីរបស់ខ្លូនជាច្រើននៅលើឆាកអន្តរជាតិផងដែរ ដូច្នេះហើយទើបលោកខំប្រឹងពង្រឹងស្នាដៃរបស់ខ្លួនជាច្រើន ឱ្យកាន់តែល្អប្រសើរឡើង ។
បច្ចប្បន្ន សួន តាម៉ីង មិនត្រឹមតែជាយុវវជនធ្វើ ខ្មុកល្ខោនខោលដ៏លេចធ្លោនោះទេ លោកក៏ជាអ្នកច្នៃម៉ូដសម្លៀកបំពាក់វ័យក្មេងដ៏ល្បីឈ្មោះមួយរូបផងដែរ ទៅថ្ងៃអនាគតលោកចង់ពង្រឹងស្នាដៃជាច្រើនរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាឡើងដើម្បីឈានទៅដល់ឆាកអន្តរជាតិ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច