ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងរម្លឹកជាថ្មី ឱ្យពលរដ្ឋកម្ពុជាគ្រប់រូប ចូលរួមផ្សព្វផ្សាយយុទ្ធនាការរាប់ថយក្រោយ ១០០ថ្ងៃ ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ យុទ្ធនាការនេះ នឹងធ្វើឡើង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។
សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ ជាមោទកភាព ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា ក្រោយខកខាន និងមិនអាចរៀបចំព្រឹត្តិការណ៍កីឡាក្នុងតំបន់អាស៊ាននេះ ជាងកន្លះសតវត្សទៅហើយ។
រាយការណ៍៖ ហ៊ុន ឌីណូ រូបភាព៖ សុខ ពិសិដ្ឋ