ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទៅ២៩ ខែមិថុនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត កម្លាំងអន្តរាគមន៍ខេត្ត និងកម្លាំងនគរបាលក្រុងតាខ្មៅ ចុះធ្វើការត្រួតពិនិត្យ និងធ្វើការផាកពិន័យទៅរថយន្តបែនធុនធំដឹកខ្សាច់ចេញពីដេប៉ូ នៅតាមបណ្តោយផ្លូវជាតិលេខ២១A ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានថ្លែង ៖ បន្ទាប់ពីមានការត្អូញត្អែ ពិសេសការលើកឡើងពីក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សិត្បូ សង្កាត់ស្វាយរលំ និងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ លើកឡើងពីផលប៉ះពាលទៅលើរថយន្តដឹកខ្សាច់ចេញពីដេប៉ូ ។
ដើម្បីដោះស្រាយបញ្ហានេះជូនបងប្អូនប្រជាពលរដ្ឋ លោកបានដឹកនាំកម្លាំងជំនាញចរាចរណ៍ចុះធ្វើការត្រួតពិនិត្យទៅលើរថយន្តដឹកខ្សាច់នេះ ក្រោយការដឹកនាំដោយផ្ទាល់ពី លោក នៃ ចារី អភិបាលរងខេត្តកណ្តាល ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ៖ សមត្ថកិច្ចជំនាញ ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត នឹងអ្នកបើកបរ ។ ចំពោះរថយន្ត និងអ្នកបើកបរណាល្មើសច្បាប់នឹងត្រូវបញ្ជូនទៅធ្វើការផាកពិន័យតាមច្បាប់បានកំណត់ នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។
ហើយប្រត្តិបត្តការអនុវត្តច្បាប់ចរាចរណ៍នេះ នឹងធ្វើឡើងជារៀងរាល់ថ្ងៃនៅលើផ្លូវជាតិលេខ២១A រហូតម្ចាស់អាជីវកម្មរថយន្តដឹកខ្សាច់ទាំងអស់រៀងចាល ហើយចូលរួមគោរពច្បាប់ឲ្យបានគ្រប់ៗគ្នា ។
ប្រតិបត្តិការខាងលើនេះគឺបន្ទាប់ពី
ប្រជាពលរដ្ឋដែលប្រកបរបរចិញ្ចឹមជីវិត និងធ្វើដំណើរនៅតាមផ្លូវជាតិលេខ២១A បានថ្អូញថ្អែរពីការលំបាក ក្នុងការធ្វើដំណើរ និងការរកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ ដែលបណ្ដាលមកពីការដឹកដី ដឹកខ្សាច់ ធ្វើអោយជ្រុះខ្សាច់ ដឹកខ្សាច់សើម ដឹកមិនគ្រប បើកលឿន ធ្វើអោយហុយ និងបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់៕
រូបភាព៖ ស្នងការនគបាលរាជធានីភ្នំពេញ