ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ដាក់វិញ្ញាសារថ្មីប្លែក៣ មិនធ្លាប់មានបន្ថែមលើវិញ្ញាសារប្រកួតកន្លងមក ឲ្យកីឡាករចូលរួមប្រកួតប្រជែងដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣

២២ ​វិច្ឆិកា ២០២២ | កីឡា

សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បាននឹងកំពុងធ្វើការប្រកួតជាផ្លូវការ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២២ នៅអគាគណកម្មការជាតិអូឡាំពិកកម្ពុជា ។

 

 

 

 

បើតាមការបញ្ជាក់របស់គណកម្មការរៀបចំការប្រកួតបានអោយដឹងថា ការប្រកួតកីឡាអុកចត្រង្គក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣នេះ សហព័ន្ធបានរៀបចំដាក់វិញ្ញាសារថ្មីប្លែក៣ មិនធ្លាប់មានបន្ថែមលើវិញ្ញាសារប្រកួតកន្លងមក ដើម្បីដាក់ឲ្យកីឡាករចូលរួមប្រកួតប្រជែងដណ្តើមមេដាយ ក្នុងនោះមានដូចជា ៖


១.វិញ្ញាសារ ១ ទល់ ១ រយ:ពេល ១ម៉ោង 
២.វិញ្ញាសារ ២ទល់២ រយ:ពេល ១ម៉ោង (ថ្មី)
៣.វិញ្ញាសារ ៣ទល់៣ រយ:ពេល ១ម៉ោង (ថ្មី)
៤.វិញ្ញាសារ ១ទល់១ រយ:ពេល ០៥ នាទី (ថ្មី)

 

កីឡាករជើងខ្លាំងតំណាងឲ្យស្ថាប័ន/ក្រសួង រាជធានី និងខេត្តខ្លួន នឹងប្រកួតគ្នា រយ:ពេលបីថ្ងៃគឺចាប់ពីថ្ងៃទី២០ ២១ និង ២២ នៅអាគារ គណកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC ដើម្បីដណ្តើម មេដាយមាស ដំបូងជូនស្ថាប័ន និងប្រជាជនក្នុង រាជធានី/ខេត្តខ្លួន ក្នុងការប្រកួតកីឡាជាតិលើកទី ៣ នេះ។
សូមជម្រាប់ផងដែលថា ការប្រកួតនេះមាន ស្ថាប័ន/ក្រសួង រាជធានី និងខេត្ត ចូលរួមចំនួន៦ មានដូចជា:


១.ក្រសួងមហាផ្ទៃ 
២.រាជធានីភ្នំពេញ
៣. កំពត 
៤. ព្រះសីហនុ
៥. កំពង់ចាម 
៦. បាត់ដំបង
៧. មណ្ឌលគីរី


គួរបញ្ជាក់ផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្រេចដាក់ ៣៨ប្រភេទកីឡា ៣៥៦វិញ្ញាសា ហើយក៏មាន ៧ប្រភេទកីឡាប៉ារ៉ាឡាំពិក ៤៩វិញ្ញាសា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣។ សម្រាប់ប្រភេទកីឡាអុកចត្រង្គបានធ្វើការប្រកួតតាំងពីថ្ងៃទី១៩ គ្រោងនឹងបិទការប្រកួតនាល្ងាចថ្ងៃទី២២ ខែវិច្ឆិកានេះ នៅអគាគណកម្មការជាតិអូឡាំពិកកម្ពុជា NOCC ៕ 

 

 

 

អត្ថបទ៖ សារ៉ាន ទីងី  រូបភាព៖ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា COF

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024