ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥

PNN នឹងពាំនាំផ្ទាំងទស្សនីយភាពថ្មីអ្វីខ្លះមកចែកជូនទស្សនិកជន នៅឆ្នាំ២០២៣?

៣១ តុលា ២០២២ | កម្សាន្ដ

 

 

សមិទ្ធិផលធំៗជាច្រើនរបស់ ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន បានបង្ហាញខ្លួនជាបន្តបន្ទាប់ក្នុងឆ្នាំ២០២២នេះ ជាក់ស្តែង នៅថ្ងៃទី២ ខែវិច្ឆិកាខាងមុខនេះ ភីអិនអិន នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ឈ្មោះថា PNN Showcase 2023 ដើម្បីបង្ហាញអំពីសមិទ្ធិផលក្នុងការផលិត និងការនាំយកនូវកម្មវិធិកម្សាន្ត រួមទាំងភាពយន្តភាគល្បីៗ រួមទាំងបើកបង្ហាញឱ្យឃើញទស្សនីយភាពថ្មីៗដែល ភីអិនអិន នឹងពាំនាំមកចែកជូនទស្សនិកជននៅឆ្នាំ ២០២៣។ 

 

ចាប់តាំងពីដំណើរការផ្សាយនៅពាក់កណ្តាលឆ្នាំ២០១៥រហូតមកដល់ពេលនេះ ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន ត្រូវបានចាត់ទុកថាជាស្ថានីយ៍ដ៏ទំនើប និងឈានមុខគេមួយទាំងបច្ចេកទេស ទាំងការផលិតភាពយន្តភាគខ្មែរ ផលិតកម្មវិធីកម្សាន្តដ៏មានប្រជាប្រិយភាព និងការនាំយកនូវរឿងភាគបរទេសល្អៗមានទាំងរឿងថៃ រឿងចិន រួមទាំងកម្មវិធីល្បីៗជុំវិញពិភពលោក មកចែកជូនជាទស្សនីយភាពដ៏ជក់ចិត្ត មានគ្រប់រសជាតិសម្រាប់ទស្សនិកជន។

 

 ជាក់ស្តែង គិតត្រឹមដើមឆមាសទី៤ឆ្នាំ២០២២នេះ ភីអិនអិន បង្កើតបានសមិទ្ធិផលធំៗជាច្រើនគួរឱ្យកត់សម្គាល់ តួយ៉ាង នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ស្ថានីយ៍ទូរទស្សន៍ទំនើប ភីអិនអិន នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ឈ្មោះថា PNN Showcase 2023 ដើម្បីបង្ហាញអំពីសមិទ្ធិផលក្នុងការផលិត និងការនាំយកនូវកម្មវិធិកម្សាន្ត រួមទាំងភាពយន្តភាគល្បីៗ ព្រមទាំងកម្មវិធិព័ត៌មានដែលចេញពីប្រភពច្បាស់លាស់ ទុកចិត្តបាន។

 

 

តាមអ្វីដែលបានរៀបរាប់ខាងលើនេះ សបញ្ជាក់ឱ្យឃើញថា ស្ថានីយ៍ទូរទស្សន៍ទំនើប ភីអិនអិន នៅតែរក្សាជំហរយ៉ាងម៉ឹងម៉ាត់ក្នុងការផលិតភាពយន្តភាគ និងកម្មវិធីកម្សាន្តថ្មីៗ ហើយក៏នាំយកផ្ទាំងទស្សនីយភាពថ្មីៗប្រកបដោយគុណភាពស្តង់ដា និងការសម្រិតសម្រាំងដ៏ត្រជាក់ភ្នែកមកចែកជូនទស្សនិកជន ឱ្យទាន់សម័យកាលឌីជីថលទំនើបនាពេលបច្ចុប្បន្ន។

 

 សម្រាប់ឆ្នាំ២០២៣ ភីអិនអិន បានពង្រីកទុនផលិតភាពយន្តភាគខ្មែរដល់ជាង៣លានដុល្លារ ដោយផ្តោតលើបច្ចេកទេសថ្មីៗ រូបភាព សម្លេង សាច់រឿងជក់ចិត្ត ដើម្បីឱ្យរឿងខ្មែរមានគុណភាពស្របតាមតម្រូវការទស្សនិកជន។

 


ទៀតសោត ដើម្បីបង្កើនភាពងាយស្រួលដល់ទស្សនិកជនឱ្យត្រូវតាមរបត់បច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន និងការរស់នៅក្នុងសម័យឌីជីថល ភីអិនអិន បានវិវត្តន៍ខ្លួនមួយជំហានទៀត ដោយបានបង្កើត APP ឈ្មោះថា PNN Plus ដែលអនុញ្ញាតឱ្យទស្សនិកជនអាចទស្សនាភាពយន្ត និងកម្មវិធីរបស់ ភីអិនអិន បានគ្រប់ពេលវេលាគ្រប់ទីកន្លែង។ តាមការបញ្ជាក់របស់ កញ្ញា ទូច បុប្ផា APP PNN Plus គ្រោងដាក់ដំណើរការនៅដើមឆ្នាំ២០២៣ខាងមុខនេះដូចគ្នាដែរ។

 

 

សូមជម្រាមថា ក្នុងឆ្នាំ២០២៣ ភីអិនអិន នឹងបើកបង្ហាញផ្ទាំងទស្សនីយភាពថ្មីៗត្រៀមពាំនាំមកជូនទស្សនិកជន។ ក្នុងនោះមានភាពយន្តភាគខ្មែរធំៗជាច្រើនរឿងដូចជា «លួចស្នេហ៍គូដណ្តឹង» «សង្រ្គាមមហិច្ឆតា» «រងើកភ្លើងអនឡាញ» «កូនចៅក្លែងក្លាយ ចៅហ្វាយកំពូលកូរ» «បុព្វេនិម្មិត» «ប្រហុកស្រែស្នេហ៍ខ្ញុំ» «ល្បែងជីវិត» និង «ស្នេហា ខូវ័រ» ជាដើម ...។

 

 

ដោយឡែក កម្មវិធីកម្សាន្ត និងតន្រ្តី មានដូចជា «The Wall Song Cambodia» «អ្នកជិតខាង» «Freshy Winner» «តូចខ្លឹមខ្លាំង» «កម្មវិធី ប្រដាល់ Ganzberg OneStrike» «គ្រួសាររីករាយ» និងកម្មវិធីប្រគំតន្រ្តីប្រចាំសប្តាហ៍ផងដែរ។ មិនតែប៉ុណ្ណោះ នៅមានកម្មវិធីកំប្លែងចំនួន៣ដែលកំពុងដំណើរការចាក់ផ្សាយដូចគ្នា និងទទួលបានប្រជាប្រិយភាពខ្លាំងដែលនោះគឺ «ល្អមើល ល្អសើច» «ផ្ទះលេខ១ ផ្ទះលេខ២» «១៦៨យប់» ដែលតែងតែបម្រើអារម្មណ៍ទស្សនិកជនរៀងរាល់ចុងសប្តាហ៍៕
 

 

 

 អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025