ថ្ងៃអង្គារ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៥

កុំកុំ សង្ឃឹមអាចឲ្យទស្សនិកជនភ្ញាក់ផ្អើល ជាមួយភាពយន្តថ្មីមិនមែនជារឿងវាយតប់ 

១១ តុលា ២០២២ | កម្សាន្ដ

 

កំពូលតារាក្បាច់កុងហ្វូលោក Donnie Yen (ដូននី យេន) ឬ កុំកុំ បានបង្ហាញក្ដីរំពឹងថានឹងអាចធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលតាមរយៈការសម្ដែងជាតួអង្គដែលមិនមានសកម្មភាពវាយតប់ដូចមុន ក្នុងភាពយន្តថ្មីមានចំណងជើងថា "Come Back Home" (ខាំ ប៊េក ហូម)។


ភាពយន្ត "Come Back Home" (ខាំ ប៊េក ហូម) ជាភាពយន្តថ្មីសន្លាងមួយ ដែលទស្សនិកជនអាចនឹងភ្ញាក់ផ្អើលពេលបានឃើញតារាសម្ដែង Donnie Yen (ដូននី យេន) សម្ដែងជាតួអង្គមួយ ខុសប្លែកពីសព្វដង។

 

 

ទើបតែសម្ពោធចាក់បញ្ចាំងថ្មីៗនេះ ភាពយន្ត "Come Back Home" (ខាំ ប៊េក ហូម) មានបង្ហាញអំពីដំណើររឿងរបស់ឪពុកម្នាក់ដែលស្វះស្វែងក្នុងការតាមរកកូនប្រុសអាយុ៨ឆ្នាំ ដែលបានបាត់ខ្លួនក្រោយពីឪពុកកូនអ្នកទាំងពីរបានឈ្លោះប្រកែកគ្នា។ 

 

 

ដើរតួជាឪពុកធម្មតាមួយរូបក្នុងភាពយន្តនេះ តារាវ័យ ៥៩ឆ្នាំរូបនេះបាននិយាយថា តួអង្គក្នុងភាពយន្តនេះប្រៀបដូចជាជីវិតពិតរបស់លោក ដោយក្នុងជីវិតពិតលោកត្រឹមជាឪពុកធម្មតាម្នាក់។ តារាសម្ដែង កុំកុំ សង្ឃឹមថាភាពយន្ត "Come Back Home" (ខាំ ប៊េក ហូម) នេះនឹងអាចផ្ដល់ជាការណែនាំដល់ឪពុកម្ដាយអំពីវិធីធ្វើយ៉ាងណាអាចចុះចម្រុងជាមួយកូនៗ។

 

 

ជាតារាសម្ដែងដ៏ល្បីឈ្មោះមួយរូបនៅអាស៊ី លោក Donnie Yen (ដូននី យេន) ទទួលបានការលើកតម្កើងពីមជ្ឈដ្ឋានទូទៅសម្រាប់ការរួមចំណែកធ្វើឲ្យក្បាច់គុន Wing Chun (វីង ឈុន) របស់ចិនទទួលបានភាពល្បីល្បាញ តាមរយៈការដើរតួជាគ្រូបង្ហាត់ក្បាច់ Wing Chun (វីង ឈុន) ក្នុងភាពយន្ត "Ip Man" (អីប ម៉ាន់) ដែលចេញផ្សាយកាលពីឆ្នាំ២០០៨៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025