ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥

Putin ព្រមានអ៊ុយក្រែនសង្គ្រាមអាចនឹងធ្ងន់ធ្ងរខ្លាំងឡើង

១៧ កញ្ញា ២០២២ | ព័ត៌មានអន្តរជាតិ

លោកVladimir Putin ប្រធានាធិបតីរុស្ស៊ីនៅថ្ងៃសុក្រ(១៦កញ្ញា) ញញឹមបដិសេធជ័យជំនះផ្លេកបន្ទោររបស់ប្រទេសអ៊ុយក្រែន ហើយបានព្រមានថា រុស្ស៊ីនឹងឆ្លើយតបដោយប្រើកម្លាំងយោធាខ្លាំងបន្ថែមទៀត ប្រសិនបើយោធារុស្ស៊ីរងសម្ពាធខ្លាំង។

 

 

 

 

ថ្លែងក្រោយកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ«Shanghai Cooperation Organisation» នៅប្រទេសUzbek  លោកPutin  បាននិយាយឆ្លុះ បញ្ចាំងឱ្យឃើញថា ការឈ្លានពានជាជំហានចាំបាច់ដើម្បីបង្ការចំពោះអ្វីដែលលោកមើលឃើញថា ជាផែនការរបស់ប្រទេសលោកខាងលិច បំបែកទឹកដី ប្រទេសរុស្ស៊ី។

 

លោកPutin  ក៏បានលើកឡើងដែលថា រដ្ឋាភិបាលទីក្រុងម៉ូស្គូមិនមានការប្រញ៉ាប់អ្វីឡើយលើបញ្ហាប្រទេសអ៊ុយក្រែន ហើយគោលដៅរបស់ រដ្ឋាភិបាលទីក្រុងម៉ូស្គូនៅតែដដែលមិនមានការផ្លាស់ប្តូរឡើយ។

 

ថ្មីៗនេះ ទ័ពរុស្ស៊ីថមថយកម្លាំងបោះបង់ចោលសមរភូមិជាច្រើន ហើយអាជ្ញាធរអ៊ុយក្រែនបានប្រកាសថាដណ្តើមបានទឹកដីអ៊ុយក្រែនត្រលប់មកវិញ។  លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែននៅថ្ងៃច័ន្ទ(១២កញ្ញា) បាននិយាយថា  ទ័ពអ៊ុយក្រែនដណ្តើមបានទឹកដី៦០០០គីឡូម៉ែត្រក្រឡា ដែលរុស្ស៊ីកាន់កាប់ ត្រលប់មកវិញចាប់តាំងពីដើមខែ។

 

ចំពោះបញ្ហានេះ លោកពូទីន និយាយថា ប្រសិនបើស្ថានភាពនៅតែបន្តទៅមុខក្នុងលក្ខណៈដូច្នេះ នោះការឆ្លើយតបកាន់តែធ្ងន់ធ្ងរឡើង។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025