ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នៅថ្ងៃទី១៤ ខែកញ្ញា បានអញ្ជើញជាអធិបតី ប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារ សុខា ខេត្តសៀមរាប។
ក្នុងពិធីបើកកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានថ្លែងសុន្ទរកថាគន្លឹះ ដោយលើកឡើងចំណុចមួយចំនួន ជាធាតុចូល សម្រាប់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ក៏ដូចជា រដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសដៃគូ យកទៅជជែកស្វែងរកកាលានុវត្តភាពសេដ្ឋកិច្ច និងដោះស្រាយវិបត្តិ ដែលកំពុងកើតមាន នៅក្នុងតំបន់ និងពិភពលោក នាពេលបច្ចុប្បន្ននេះ។
រាយការណ៍៖ ហ៊ុន ឌីណូ រូបភាព៖ សុខ ពិសិដ្ឋ