ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥
នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នេះ ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម បានជួបពិភាក្សាការងារជាមួយប្រតិភូសហគមន៍អឺរ៉ុប ស្ដីពី សមិទ្ធផល និងបញ្ហាប្រឈមលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រួមនិងរបៀបវាររៈសំខាន់ៗមួយចំនួនទៀត។ កិច្ចពិភ្សានេះ អញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា នៃគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា រួមនិងគណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយលោក Fabrizio SENESI ។
ក្នុងជំនួបពិភាក្សា នៅថ្ងៃចន្ទនេះ ឯកឧត្ដម ឈាន វុន ប្រធានគណៈកម្មការទី២ រដ្ឋសភាទទួលបន្ទុកផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម បានថ្លែង នៅចំពោះមុខសហភាពអឺរ៉ុបថា រាល់បញ្ហាស្នើសុំ និងការតវ៉ាទាំងអស់របស់ពលរដ្ឋ គឺជាកាតព្វកិច្ច របស់គណៈកម្មការរដ្ឋសភាជាអ្នក ទទួលបន្ទុក រីឯទាក់ទងនិងផ្នែក ហិរញ្ញវត្ថុ និងសវកម្ម គឺ ឯកឧត្ដម និងគណៈកម្មការជំនាញ ជាអ្នកទទួលបន្ទុក។
ដោយឡែក ទាក់ទងនឹងសំណួររបស់សហភាពអឺរ៉ុប ដែលបានលើកឡើង ថាតើការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុដំណើរការយ៉ាងណាហើយនោះ? ឯកឧត្ដម បានបញ្ជាក់ផងដែរថា ការគ្រប់គ្រង និងការងារទម្រង់ គឺធ្វើឡើងតាមច្បាប់នៃប្រទេសនីមួយៗ ដោយឡែកតួនាទីរបស់រដ្ឋសភា គឺជាអ្នកទទួល ខុសត្រូវលើការកែទម្រង់ និងអនុម័តច្បាប់គ្រប់គ្រងហិរញ្ញវត្ថុ រួចតាមដានការអនុវត្តច្បាប់នោះថាតើត្រឹម ត្រូវដែលឬទេ។
ជាមួយគ្នានេះ ឯកឧត្ដមក៏បានលើកឡើងផងដែរថា ស្ថិតក្នុងម្លប់សុខសន្តិភា ពឯកភាពជាតិ ឯកភាពទឹកដី ស្ថិរភាពនយោបាយរឹងមាំ ការប្រកាន់ភ្ជាប់នូវគោលនយោបាយសិទ្ធប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សនៅក្រោមដំបូលរដ្ឋធម្មនុញ្ញនិងច្បាប់រាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធានាជាប្រចាំនូវ ប្រក្រតីភាពនៃដំណើរការទៅមុខ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចស្របតាមកម្មវិធី និងយុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៤ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។
ទន្ទឹមនឹងនេះ ចាប់តាំងពីឆ្នាំ២០១៣មក រាជរដ្ឋាភិបាល បានបន្ត ជំរុញ ការកែទម្រង់ស្ថាប័ន អោយមានចរន្តថ្មីមុតស្រួចនិងកាន់តែស៉ីជម្រៅលើគ្រប់ ផ្នែកនិងគ្រប់វិស័យព្រមទាំងបានផ្តល់អទិភាពនិងចាត់ទុកភាពរឹងមាំនៃប្រព័ន្ធគ្រប់គ្រងហិញ្ញវត្ថុសាធារណប្រកបដោយប្រសិទ្ធិភាពនិងស័ក្តិភាពគឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់ការជម្រុញការអភិវឌ្ឍប្រទេសជាតិ និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ជាពិសេសធានានូវ កំណើនសេដ្ឋកិច្ចប្រទេសដោយចោរភាព និងការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ទាក់ទងនិងគោលបំណងនៃកិច្ចប្រជុំពិភ្សានាពេលនេះ គឺផ្ដោតលើ របៀបវារៈចំនួនពឺរ។ ទីមួយ.សមិទ្ធផលនិងបញ្ហាប្រឈមការងារលើការកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ និងទីពីរ.ការផ្លាស់ប្ដូរទស្សនៈលើតួនាទី និងការរួមចំណែករបស់សហគមន៍អឺរ៉ុបលើកការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
សូមជម្រាបផងដែរថា រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់ គ្រងហិរញ្ញវត្ថុបានឯកភាព លើក្របខណ្ឌសូចនាករសមិទ្ធកម្មឆ្នាំ២០២២-២០២៥ សម្រាប់កិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង(ថ្មី) ដើម្បីគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ។កិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង(ថ្មី) ត្រូវបានគ្រោងក្នុងទំហំថវិកាចំនួន ២០លានអឺរ៉ូ ឬប្រមាណ ២២លានដុល្លារអាមេរិក។
សេចក្ដីព្រាងក្របខណ្ឌសូចនាករសមិទ្ធកម្មរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុបឆ្នាំ២០២២ ដល់ឆ្នាំ២០២៥នេះ ត្រូវបានរៀបចំឡើងដោយ ពិចារណាលើទិដ្ឋភាពចំនួន ២ គឺ ក្របខណ្ឌកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលកំពុងបោះជំហានឈានឆ្ពោះ ទៅគណនេយ្យភាពសមទ្ធិកម្ម និង ឧត្ដមមានុវត្តន៍អន្ដរជាតិ ដែលស្នើឡើងដោយប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។នេះបើតាមការឱ្យដឹងនៅក្នុងសេចក្ដីព្រមព្រៀងហិរញ្ញប្បទានឥតសំណងរវាងរាជរដ្ឋាភិបាល និងសហភាពអឺរ៉ុបក្នុងឆ្នាំ ២០២២ ដល់ឆ្នាំ២០២៥ ដែលទទួលបានពីរដ្ឋសភា៕
អត្ថបទ៖ ជុំ ជោគជាតា រូបភាព៖ សែត ប៊ុនថាន់