ថ្ងៃច័ន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២
ថ្ងៃច័ន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២
ដោយសារក្រឡេកឃើញសំណល់កន្ទុយបារីជាច្រើន ត្រូវបានបោះចោលនៅតាមច្រាំងទន្លេ មុខសណ្ឋាគារសុខាភ្នំពេញ នៅជ្រោយចង្វារ ដែលជាកន្លែងលំហែកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ក្រុមយុវជនសំរាម ក៏ចាប់ផ្តើមរើសកន្ទុយបារីទាំងនោះ។
ប៉ុន្តែដោយសារតែការបោះចោល មានជារៀងរាល់ថ្ងៃ ទើបក្រុមយុវជនសំរាម បានស្វែងរកថវិកា និងបង្កើតយុទ្ធនាការទិញកន្ទុយបារីពីក្មេងៗ នៅតាមច្រាំងទន្លេ ដើម្បីបង្ហាញដល់សាធារណជនពីការបញ្ហាបរិស្ថាន និងផលប៉ះពាលនៃកន្ទុយបារី ដែលពួកគេបោះចោលទាំងនោះ។
រាយការណ៍៖ អ៊ីសា ហាសាណះ រូបភាព៖ និន សុខលី