ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

មេភូមិជ្រោយអំពិល អះអាងថា លូរំដោះជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋក្នុងភូមិ ត្រូវបានធ្វើរួចរាល់ជាស្ថាពរ

១៣ ឧសភា ២០២២ | ព័ត៌មានជាតិ

 

មេភូមិជ្រោយអំពិល ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លោក គីង គឹមស្រ៊ុន បានឱ្យដឹងថា  កាលពីខែកុម្ភៈ ឆ្នាំ២០២២នេះ អាជ្ញាធរមូលដ្ឋានក្នុងភូមិ បានធ្វើលូប្រវែងជាង ២០០ម៉ែត្រ ដើម្បីជួយដល់ប្រជាពលរដ្ឋ ជាង ៧០គ្រួសារ ដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង។ តាមឱ្យដឹងបន្ថែមពីលោកមេភូមិ បច្ចុប្បន្ន លូដែលបានដាក់សម្រាប់ជួយរំដោះទឹកលិចជូនប្រជាពលរដ្ឋនេះ គឺបានធ្វើរួចរាល់ទាំងស្រុងហើយ កាលពីខែមេសា ឆ្នាំ២០២២ នេះ។
 

 

 

 

រាយការណ៍៖ ជុំ ជោគជាតា   រូបភាព៖ សែត ប៊ុនថាន់

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024