ថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥
សិល្បករ តារា Tic Tok ល្បីៗសរុបប្រមាណ ១៨០ នាក់បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតប្លែកពីគ្នា ចូលរួមពិធីសម្ពោធ ស្រាបៀរ ព្រីមៀម ដ្រាហ្វ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ធ្វើឱ្យកក្រើកឆាកតន្រ្តីនៅក្នុងសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ។
ក្រោយពីបង្ហាញផលិតផលថ្មីនៅក្នុងសនិ្នសិទសារព័ត៌មានមួយកាលពីថ្ងៃទី ០៦ ខែ មេសា កន្លងមកនេះ ស្រាប់តែនៅថ្ងៃទី ០៧ ខែ មេសា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរៀបចំកម្មវិធីជួបជុំសិល្បករ តារាចម្រៀង Original Song តារា Tik Tok Instagram ល្បីៗសរុបប្រមាណ ១៨០ នាក់ចូលរួមអបអរសាទរ ក្នុងការបង្ហាញរូបរាង និងភ្លក់រសជាតិ ស្រាបៀរ ព្រីមៀម ដ្រាហ្វ លើកដំបូងគេនៅ កម្ពុជា ។
នៅក្នុងពិធីជៀបលៀងនារាត្រីនោះផងដែរ ក្រោមពាក្យស្លោក «BE THE GLOW» ក៏មានវត្តមានតារាចម្រៀង Original Song តារា Tic Tok Instagram ល្បីៗសរុបប្រមាណ ១៨០ នាក់បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតប្លែកពីគ្នា ជាមួយទឹកមុខញញឹម និងសប្បាយរីករាយដែលបានជួបជុំគ្នាយ៉ាងច្រើនកុះករបែបនេះ ជាពិសេសក៏មានការសម្តែងក្បាច់រាំ បង្ហាញម៉ូដ និង ច្រៀងពីសំណាក់តារាល្បីៗដូចជាលោក ហ្សូណូ , វង្សfតារារតនា , DJ Ale Matt និងកញ្ញា យូរី អមជាមួយនិងការលេងភ្លេង បច្ចេកទេសភ្លើងយ៉ាងឡូយអស្ចារ្យ ពួកគេបានធ្វើឱ្យកក្រើកឆាកតន្រ្តីក្នុងថ្ងៃ សម្ពោធ ស្រាបៀរ ព្រីមៀម ដ្រាហ្វ តែម្តង រហូតទទួលការសរសើរយ៉ាងច្រើនពីសំណាក់ភ្ញៀវកិត្តិយស ។
បើតាមប្រភពព័ត៌មានពីអ្នករៀបចំកម្មវិធីបានឱ្យដឹងថា មូលហេតុដែលកម្មវិធីរៀបចំអញ្ជើញសិល្បកររហូតដល់ទៅ ១៨០ នាក់ចូលរួមគឺដើម្បីឱ្យត្រូវ ទៅនឹងអាយុកាលនៃស្រាបៀវ CAMBODIA PREMIUM DRAFT BEER។
គួរបញ្ជាក់ថា CAMBODIA PREMIUM DRAFT BEER គឺជាស្រាបៀរដ្រាហ្វច្រកចូលដបដំបូងបង្អស់នៅកម្ពុជាផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Flash Pasteurization និងបច្ចេកវិទ្យា Special Filler ក៏ដូចជាផ្កាហប់ពិសេស (Special Hops) មានរសជាតិស្រស់បំផុតឬ Super Fresh និងមានអាយុកាលរហូតដល់ទៅ១៨០ថ្ងៃ ច្រកក្នុងដបពណ៌បៃតង។ ជាពិសេសរូបរាងដបយ៉ាងប្រណិតដែលមានឡាប៊ែលពិសេសអាចបញ្ចេញពន្លឺនៅពេលប៉ះជាមួយភ្លើង UV ក្នុងកន្លែងងងឹតឬ Glow in the dark ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា