ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៥
កម្មវិធីសមរភូមិសួនទឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ចុងសប្ដាហ៍នេះនឹងមានអ្វីថ្មីប្លែកអស្ចារ្យ ជាមួយវត្តមានតារា Tik Tok ល្បីៗចំនួន៤រូប ដែលត្រៀមអង្រួនកម្មវិធីនេះឱ្យកាន់តែអស្ចារ្យជាងសប្តាហ៍កន្លងទៅ។
អ្នកទាំង៤ ជាសមាជិករបស់ក្រុម Oukong Media (អ៊ូខុង មេឌៀ) ដែលក្រុមនេះល្បីល្បាញខ្លាំងលើកម្មវិធី Tik Tok វីដេអូកំប្លែងលើហ្វេសប៊ុក ដោយមានអ្នកចុចចូលទស្សនា រាប់សិប K ឯណោះលើវីដេអូនិមួយៗ។ មិនតែប៉ុណ្ណោះ ក្រុមនេះក៏មានការផលិតវីដេអូប្រ៉ូម៉ូតផលិតយ៉ាងទាក់ទាញផងដែរ ធ្វើឱ្យម្នាក់ៗមានហ្វេនរៀងៗខ្លួន និងមានសន្ទុះគាំទ្រយ៉ាងខ្លាំងក្លា លើគណនីបុគ្គលម្នាក់ៗ។
សប្តាហ៍នេះ អ្នកទាំង៤ នឹងពាំនាំភាពសប្បាយរីករាយ ជាមួយពាក្យពេជន៍ កាយវិការ បែបកំប្លុកកំប្លែង ត្រៀមនឹងធ្វើឱ្យទស្សនិកជនកម្មវិធីសមរភូមិសួនទឹកចុង ផ្ទុះសំណើចក្អាកក្អាយ និងភាពសប្បាយរីករាយមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរចូលមកដល់ នៅប៉ុន្មានថ្ងៃខាងមុខនេះ។
តារា Tik Tok ល្បីៗចំនួន៤រូបនេះ ត្រូវបែកចែកជា២ក្រុម គឺ Gamer ល្បីឈ្មោះ Sea Neang Gaming និង Vandy ជាក្រុមជាមួយគ្នា ចំណែកកម្លោះសង្ហាកូនកាត់ស្វីស Justine Inn ហៅ ញ៉ុយ ជាក្រុមនិងស្រីស្អាត Nona Ra គូស្នេហ៍តារាចម្រៀង អេននី ហ្សាម។
ទាំង៤នាក់ នឹងប្រកួតគ្នាយ៉ាងស្វិតស្វាញ ដោយត្រូវឆ្លងកាត់ដំណាក់កាលលំបាកៗជាច្រើន ដើម្បីឆ្ពោះទៅកាន់ការដណ្តើមយកប្រាក់រង្វាន់ធំពីកម្មវិធីសមរភូមិសួន។
ជួបជាមួយអ្នកសារពត៌មានជីវិតកម្សាន្តកាលពីថ្ងៃថ្មីៗនេះ តារា Tik Tok ៤រូបនេះ បានបង្ហាញចំណាប់អារម្មណ៍ និងការតាំងចិត្តយ៉ាងមុះមុតយ៉ាងដូច្នេះថា៖
រៀងរាល់សប្តាហ៍កម្មវិធី «សមរភូមិសួនទឹក» តែងពាំនាំភាពសប្បាយរីករាយតាមរយៈតារាល្បីៗ និងការលេងល្បែងកម្សាន្តផ្សេងៗចម្រុះប្រភេទនៅសួនទឹកលំដាប់កំពូលនៅអាស៊ី ប្រមូលផ្ដុំទៅដោយការកម្សាន្តគ្រប់ប្រភេទជាលក្ខណៈគ្រួសារសម្រាប់មនុស្សគ្រប់វ័យ Garden City Waterpark។
«សមរភូមិសួនទឹក» ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង 8:00 យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន និងលើទំព័រហ្វេសបុក Hanuman និង ទំព័រហ្វេសបុក Water War។
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច