ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

មនុស្ស​រាប់ពាន់នាក់នៅទីក្រុងស៊ីដនី​ ដើរ​ក្បួនគាំទ្រ​បាតុកម្ម​នៅសហរដ្ឋ​​អាមេរិក​

០២ មិថុនា ២០២០ | ព័ត៌មានអន្តរជាតិ

 

 

មានមនុស្សរាប់ពាន់នាក់បានរួមគ្នាធ្វើបាតុកម្មតវ៉ា នៅក្នុងទីក្រុងស៊ីដនី នៅថ្ងៃអង្គារនេះ ទៅលើករណីស្លាប់របស់បុរស អាមេរិកស្បែកខ្មៅ George Floyd។

 

បាតុករ ប្រឆាំងនឹងវិធានការរឹតត្បិតបង្កការឆ្លងជំងឺកូវីដ១៩​ ហើយនាំគ្នាចេញមកប្រមួលផ្តុំតវ៉ា នៅឧទ្យាន Hyde park ក្នុងទីក្រុងស៊ីដនី និងបានបន្តដើរក្បួនដោយសន្តិភាពឆ្ពោះទៅស្ថានកងស៊ុលអាមេរិកប្រចាំនៅទីក្រុងនេះ។ មានបាតុករមួយចំនួន ពាក់ម៉ាស់ការពារមេរោគ ហើយកាន់បដាមានសរសេរនូវពាក្យជាច្រើនគាំទ្រដល់លោកGeorge Floyd។

 

 

 

បាតុកម្មប្រឆាំងនឹងការស្លាប់របស់ George Floyd បានធ្វើឡើងនៅតាមបណ្តាទីក្រុងជាច្រើននៅទូទាំងសហរដ្ឋអាមេរិក ហើយបាតុកម្មនេះផងដែរបានធ្វើឡើងនៅតាមបណ្តាប្រទេសជាច្រើនផ្សេងទៀត មានប្រទេសអង់គ្លេស និងប្រទេស អាលឺម៉ង់ផងដែរ។

 

 

 

 

 

 


ប្រែសម្រួល៖ទួត ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024