ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ប្រទេស​កូរ៉េខាងត្បូង៖ ដោយសារ​ជំងឺ​កូវីដ១៩ធ្វើ​អោយ​សំណល់ប្លាស្ទិចគរឡើង​ច្រើន​

០២ មិថុនា ២០២០ | ព័ត៌មានអន្តរជាតិ

 

 

ការ​វេចខ្ចប់​អាហារ​យកទៅទទួលទាននៅខាងក្រៅអាហារដ្ឋាន​ និង​ការដឹកជញ្ជូនអាហារ​ទៅដល់​ដៃអតិថិជន បានក្លាយ​ជារឿងសាមញ្ញ​ទូទៅ​នៅរយៈកាល​ចុងក្រោយនេះ​ ដោយសារ​តែបញ្ហាជំងឺ​កូវីដ១៩​ ហើយការវេចខ្ចប់​អាហារនេះ បានធ្វើ​អោយ​តម្រូវ​ការ​​ប្រើប្រាស់ប្លាស្ទិច​កើន​ឡើងកាន់តែ​​ច្រើន ហើយក៏បន្សល់សំណល់​ប្លាស្ទិចកាន់តែច្រើនឡើងផងដែរ។

 


ការ​បញ្ជាទិញអាហារមកទទួលទាននៅការិយាល័យ និងកន្លែងធ្វើការជារឿងធម្មតាទូទៅហើយ នៅអំឡុង ពេលផ្ទុះជំងឺកូវីដ១៩។ ការបញ្ជាទិញអាហារ​តាមApp មានការ កើនឡើ​ងខ្លាំងដល់​ទៅ៦០ភាគរយ។ ត្បិតថា ល្អសម្រាប់អាជីវកម្ម ប៉ុន្តែការបញ្ជាទិញ​អាហារវេចខ្ចប់កាន់តែច្រើន​ នោះកា​រប្រើ​ប្រាស់សំណ​ល់ប្លាស្ទិចក៏ កាន់តែច្រើនដែរ។

 

 


វិធីសាស្ត្រល្អបំផុ​ត អតិថិជនគួរជៀស​វាងប្រើប្រាស់ប្លាស្ទិច ហើយអាចយកប្រអប់ពីលំនៅដ្ឋាន នៅពេលពួកគេទិ​ញអាហារយកទៅខាងក្រៅ។ បើប្រៀបធៀបនឹងរយៈពេល ដែលប្លាស្ទិចត្រូវបានប្រើប្រាស់ក្នុងរ​យៈពេលខ្លីៗនោះ ពិត​ជាការខាតបង់មួយ ដោយសារប្លាស្ទិច រលាយអាចប្រើពេលដល់ទៅ៥០០ឆ្នាំ។

 

 


ប្រែសម្រួល៖ ទួត ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024