ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ពលរដ្ឋ​ថៃ​សម្រុកទៅណា​ ក្រោយ​ពេលបន្ធូរបន្ថយ​ការ​រឹតត្បិត​បង្ការ​ជំងឺកូវីដ១៩?​

០២ មិថុនា ២០២០ | ព័ត៌មានអន្តរជាតិ

 

 

នៅ​ថ្ងៃ​ច័ន្ទ១មិថុនា​ម្សិលមិញ​ ពលរដ្ឋថៃនាំគ្នាសម្រុកទៅម៉ាស្សា និងទស្សនាខ្សែភាពយន្ត ខណៈដែលប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយ​នេះ បន្ធូរបន្ថយ​វិធានការ​​ប​ង្ការ​ជំងឺឆ្លង​កូវីដ១៩ ​ទៅលើអាជីវកម្ម​មួយចំនួន​បន្ថែមទៀត ​ដោយសា​រករណី​ឆ្លងជំងឺកូវីដ១៩នៅក្នុងស្រុកមានចំនួនតិច។

 

បុគ្គលិកនៅហាងម៉ាស្សាមួយកន្លែង ពួកគេពាក់របាំងមុខប្លាស្ទិចនៅ​ពេលម៉ាស្សាអោយអតិថិជន។

 

 

 

 

Nattida​ Kittipongpattana ​ជាអតិថិជនម្នាក់បានរៀបរាប់យ៉ាងដូច្នេះ«ខ្ញុំ ​រង់ចាំ​ម៉ាស្សា​ជាយូរមកហើយ​ ដូច្នេះខ្ញុំក៏​មកកាន់ទីនេះ នៅ​ថ្ងៃដំបូង នៅ​ពេលហាងម៉ាស្សាបើក​ដំណើរការ​ឡើងវិញ​»។

 

ចាប់ពី​ថ្ងៃច័ន្ទទៅ អាជីវកម្មជាច្រើនមាន​ដូចជា ម៉ាស្សា រោងកុន​ សួនសត្វ និងស្ប៉ា អាចបើក​ដំណើរការឡើង​វិញបាន ប៉ុន្តែ​នៅបន្តរ​ក្សា​វិធាការ​រក្សា​គម្លាតសង្គមដ៏​តឹង​រឹង ហើយ​ចំនួនអតិថិជន និងបុគ្គលិកត្រូវមានចំនួ​នកំណត់ មិនអាចមានច្រើនឡើយ។

 

 

 

ហា​ង​ទំនិញទំនើប​ ដែលបា​នបើកដំណើរការ​ឡើងវិញ នៅមុន​​នេះ ទទួលបានការ​អនុញាតិអោយ​​បន្ថែម​ម៉ោង​អាជីវកម្ម  រ​បស់​ពួក​គេ​ប​ន្ថែមទៀត។

 

ប្រទេសថៃ នៅថ្ងៃច័ន្ទ១មិថុនាមានករណីឆ្លងជំងឺកូវីដថ្មីប្រចាំថ្ងៃ១ករណីដែលតួលេខអ្នកបានធ្វើអោយប្រទេសថៃ មានជំងឺកូវីដ១៩សរុបនៅទូទាំងប្រទេស កើនឡើងដល់៣០៨២នាក់ និងមានមនុស្សយ៉ាងតិច​៥៧នាក់ស្លាប់។

 


 

ប្រែសម្រួលដោយ៖ ទួត ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024