ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ប្រធានាធិបតី​អាមេរិក​ Donald Trump និយាយថា នឹងប្រើយោធាដើម្បី​បញ្ឈប់បាតុកម្ម

០២ មិថុនា ២០២០ | ព័ត៌មានអន្តរជាតិ

 

លោក​ប្រធានាធិបតី​អាមេរិក Donald Trump នៅថ្ងៃច័ន្ទបាននិយាយថា លោក​បានដាក់ពង្រាយយោធា​ និងមន្ត្រី​អនុវត្តន៍​ច្បាប់យ៉ាងច្រើន ដើម្បីបញ្ឈប់ហិង្សានៅ​ក្នុងទីក្រុងវ៉ាស៊ីនតោន នៃសហរដ្ឋ​អាមេរិក​រួច​ជាស្រេចទៅ ហើយ ដូចគ្នាដែរ លោកនឹងដាក់ពង្រាយកងកម្លាំង​យោធា​អាមេរិកក្នុងទីក្រុង និ​ងរដ្ឋផ្សេងទៀត ប្រសិន​បើអភិបាលក្រុង ឬអភិបាលរដ្ឋ មិនអាចដោះស្រា​យបញ្ហាបាតុកម្ម​ក្នុង​តំបន់គ្រប់គ្រង រ​បស់​ខ្លួនបាន។

 

 

 


លោក​ប្រធានាធិបតីអាមេរិក​ថ្លែងយ៉ាងដូច្នេះ«ប្រសិនបើទីក្រុង ឬរដ្ឋ​មិនចាត់វិធានការចាំបាច់ដើ​ម្បីការពារជីវិត និងទ្រព្យសម្បត្តិ​ពលរដ្ឋ​ដែលរស់នៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន នោះ​ ខ្ញុំ​នឹងដាក់ពង្រាយយោធាអាមេរិក ហើយ ដោះស្រាយបញ្ហាសម្រាប់ពួកគេឆាប់រហ័សបំផុត»។

 

 

 


ការ​លើក​ឡើងរបស់ប្រធានាធិបតីអាមេរិករូបនេះធ្វើឡើ​ង បន្ទាប់ពីក្រុម​​បាតុករ​​ជាច្រើននាក់បានប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា នៅយប់​ថ្ងៃអាទិត្យ​នៅ​ជិ​ត​សេត​វិ​មានរដ្ឋាភិបាលអាមេរិ​ក នា​ទីក្រុងវ៉ាស៊ីនតោន  ដើម្បី​ប្រឆាំង​ទៅ​នឹង​ការស្លាប់​​របស់បុរសជនជាតិស្បែក​ខ្មៅ លោក  George Floyd  អាយុ៤៦ឆ្នាំ ខណៈ​បាតកម្មដែលធ្វើ​ឡើងនៅទូទាំងសហរដ្ឋ អាមេរិក បារាលដាលបន្តទៅដល់ទីក្រុងឡុងដ៏ នៃ​ប្រទេសអង់គ្លេស និងទីក្រុងប៊ែឡាំង នៃប្រទេសអាលឺម៉ង់។  

 

 

 


រលកបាតុកម្មហិង្សាដែលបា​នកើតឡើងនាពេលថ្មីៗ នៅសហរដ្ឋអាមេរិកផ្ទុះឡើង ចាប់តាំងពីកើតមានករណី ប៉ូលីស ម្នាក់ដាក់ជង្គង់ សង្កត់ពីលើ ក បុរសស្បែកខ្មៅរហូតដល់​ស្លាប់ នៅរដ្ឋMinnesota។ អំឡុងពេលនោះ ជ​នរងគ្រោះ​បាន អង្វករសុំ​ដកដង្ហើម។

 

 

 

 

ប្រែសម្រួល៖ ទួត ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024