ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

បុរសម្ភៃនាក់ចូលរំខានទស្សនិកជនដែលកំពុងមើលកុននៅប្រទេសរុស្ស៊ី, ធ្វើឲ្យកម្មវិធីត្រូវលុបចោល

នៅពេលដែលគេកំពុងចាក់បញ្ចាំងភាពយន្តនិយាយពីគ្រោះទុរភិក្សនៅប្រទេសអ៊ុយក្រែន ដែលកាលនោះជារដ្ឋចំណុះសហភាពសូវៀតកាលពីអំឡុងទសវត្សឆ្នាំ៣០ប្លាយ, ស្រាប់តែមានមនុស្សមួយក្រុម មានគ្នាប្រហែលម្ភៃនាក់ បានឡើងទៅរំខានកម្មវិធីចាក់បញ្ចាំងនោះ។ ពួកគេថែមទាំងស្រែកជេរប្រទេចផ្ដាសារពេញវេទិកា។

 

 

 

មុនពេលមានហេតុការណ៍នេះកើតឡើង, ទស្សនិកជនកំពុងមើលខ្សែភាពយន្តផលិតឆ្នាំ២០១៩ ដឹកនាំសម្ដែងដោយលោកហូឡង់ ជនជាតិប៉ូឡូញ។

 

ពេលកំពុងមើលសុខៗ, ស្រាប់តែមនុស្សយ៉ាងប្រសាចមិនដឹងមកពីទីណា បានឡើងទៅរំខានកម្មវិធីនោះ ដោយឈរពាំង មិនឲ្យទស្សនិកជនមើលខ្សែភាពយន្តនោះបាន។

 

ដោយទ្រាំមិនបាន អ្នកគ្របគ្រងកម្មវិធីនោះក៏ចុចកុងតាក់បិទខ្សែ ភាពយន្តនោះចោលតែម្ដង។ រំពេចនោះ មានបុរសម្នាក់ស្រែកខ្លាំងៗដាក់ទស្សនិកជនថា «ខ្សែភាពយន្តនេះបញ្ចាំងចប់ហើយ។ ដូច្នេះ អ្នកទាំងអស់គ្នាត្រូវចាកចេញពីទីកន្លែងនេះ។

 

 

 

អ្នកខ្លះទៀតស្រែកខ្លាំងៗថា «ពួកអ្នកឯងសុទ្ធតែជាពួកហ្វាស៊ីស! ឆាប់ចេញពីទីនេះឲ្យអស់ទៅ!»។ ក្រោយមក ពួកគេទាំងម្ភៃនាក់ក៏ចាកចេញពីទីនោះ។ ចេញផុតតែបន្តិច, ប៉ូលិសក៏ទៅដល់។ អ្នកគ្រប់គ្រងកម្មវិធីប្រាប់ប៉ូលិសថាពួកអ្នករំខានបានបង្កើតលេស ដើម្បីចូលអុកឡុកកន្លែងរបស់គាត់៕

 

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024