ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ប្រទេសញូវហ្ស៊ីឡែនកំពុងឆ្លងជំងឺកូវីដ១៩ខ្លាំងដោយសារវីរុសបំប្លែងថ្មីដែលតា

ប្រទេសញូវ ហ្ស៊ីឡែន (New Zealand) នៅថ្ងៃអង្គារនេះ មានតួលេខអ្នកឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃកើនឡើងខ្ពស់បំផុត ចាប់តាំងពីជំងឺឆ្លងមួយនេះបានផ្ទុះការឆ្លងរាលដាលកាលពីឆ្នាំមុន ខណៈដែលវីរុសជំងឺកូវីដ១៩បំប្លែងថ្មីដែលតា(Delta) កំពុងឆ្លងរាលដាលនៅទីក្រុងអ៊ក់ឡែន(Auckland) ដែលជាទីក្រុងធំបំផុតរបស់ប្រទេសញូវហ្ស៊ីឡែន។

 

 

 

 

ប្រទេសប៉ាស៊ីហ្វិចខាងត្បូងមួយនេះនៅថ្ងៃអង្គារ​បានអោយដឹងថា មានមនុស្ស៩៤នាក់ បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមាន៨៧នាក់ជាពលរដ្ឋរស់នៅទីក្រុងAuckland។

 

ចាប់តាំងពីផ្ទុះការឆ្លងរាលដាលមកដល់ពេលនេះ ប្រទេសញូវហ្ស៊ីឡែន មានមនុស្ស២០៩៩នាក់ ជាអ្នកជំងឺកូវីដ១៩។ ស្របគ្នា មនុស្ស២៨នាក់ស្លាប់ដោយសារជំងឺកូវីដ១៩ និងមានមនុស្ស៣៨នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

 

ប្រទេសញូវហ្ស៊ីឡែន បាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងវីរុសជំងឺកូវីដ១៩បំប្លែងថ្មីដែលតា(Delta)  ដែលបានឆ្លងរាលដាលនៅទូទាំងទីក្រុងAuckland  និងតំបន់ជុំវិញទីក្រុងមួយនេះ ទោះជាមានការបិទខ្ទប់ទីក្រុងដ៏តឹងរឹងនិងបិទព្រំដែនក៏ដោយ។

 

ពលរដ្ឋប្រហែល១លាន៧សែននាក់នៅទីក្រុងAuckland  កំពុងរស់នៅក្នុងការរឹតត្បិតដ៏តឹងរឹងក្រោមលក្ខខណ្ឌបិទខ្ទប់ទីក្រុង ទោះជាការធ្វើដូច្នេះមិនទាន់អាចបញ្ឈប់ការឆ្លងរាលដាលបាននៅឡើយក៏ដោយ។

 

អាជ្ញាធរប្រទេសញូវហ្ស៊ីឡែន បានដាក់ការស្តីបន្ទោសទៅលើអ្នកមិនគោរពវិធានការ ការពារការឆ្លងរាលដាលជំងឺកូវីដ១៩ និងពលរដ្ឋមិនចាក់វ៉ាក់ស៊ាំងប្រឆាំងជំងឺកូវីដ១៩។

 

ពលរដ្ឋញូវហ្ស៊ីឡែនជិត៦៧ភាគរយ បានចាក់វ៉ាក់ស៊ាំងបានគ្រប់ដូសមកដល់ពេលឥឡូវនេះ។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024