ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

មីយ៉ាន់ម៉ានឹងដោះលែងបាតុករប្រឆាំងរដ្ឋាភិបាលច្រើនជាង៥៦០០នាក់

ប្រទេសមីយ៉ាន់ម៉ា នឹងដោះលែងមនុស្ស៥៦៣៦នាក់ ដែលត្រូវបានចាប់ខ្លួនដោយសារពួកគេចូលរួមក្នុងបាតុកម្មតវ៉ាជាច្រើនប្រឆាំងទៅនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ នេះបើយោងតាមការប្រកាសតាមទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ានៅថ្ងៃច័ន្ទ។

 

 

 

 

ការលើកលែងទោស បានធ្វើឡើងនៅក្នុងមូលហេតុមនុស្សធម៌។ នេះបើតាមការប្រកាស។

 

សេចក្តីប្រកាសតាមទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា ក៏បានដាក់ការស្តីបន្ទោសថា ក្រុមប្រឆាំងជាអ្នកបង្កអោយកើតមានភាពច្របូកច្របល់ នេះឡើង។

 

ស្ថានភាពវឹកវរនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើតឡើងបន្ទាប់ពីគណបក្សនយោបាយNLD របស់លោកស្រីអ៊ុងសានស៊ូជី ជាប់ឆ្នោតក្នុងសម្លេងគាំទ្រភ្លូកទឹកភ្លូកដីតែលទ្ធផល នេះត្រូវបានក្រុមយោធាបដិសេដដោយលើកសំអាងហេតុថា មានការលួចបន្លំសន្លឹកឆ្នោត ហើយក៏កើតមានរដ្ឋប្រហារយោធាមួយនៅថ្ងៃ១ខែកុម្ភៈឆ្នាំ២០២១ ជាមួយគ្នាបណ្តា មេដឹកនាំប្រឆាំងត្រូវបានចាប់ឃុំខ្លួន ប៉ុន្តែបញ្ហាមិនបញ្ចប់ត្រឹមនេះឡើយ។

 

ដោយសារមិនពេញចិត្តនឹងរដ្ឋប្រហារយោធា គេឃើញថា ពលរដ្ឋមីយ៉ាន់ម៉ារាប់ម៉ឺននាក់ បានចេញ មករួមគ្នាធ្វើមហាបាតុកម្មនៅទូទាំងប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងបាតុកម្មតវ៉ា មានបាតុករជាច្រើនត្រូវបានចាប់ឃុំខ្លួន ហើយខ្លះទៀតស្លាប់បាត់បង់ជីវិតនៅក្នុងការ តវ៉ានេះ។

 

មីយ៉ាន់ម៉ាជាប្រទេសមួយមានពលរដ្ឋប្រហែល៥៤លាននាក់ ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន មានប្រទេសក្បែរខាងដូចជា ប្រទេសថៃ ឡាវ បង់ក្លាដេស
ប្រទេសចិន និងប្រទេសឥណ្ឌា។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024