ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

Leonardo DiCaprio វិនិយោគលើកសិដ្ឋានផលិតសាច់ដោយមិនបាច់ចិញ្ចឹមសត្វ

២៣ កញ្ញា ២០២១ | កម្សាន្ដ

 

 

តួឯកប្រុសរឿង “Titanic” លោក Leonardo DeCaprio (លីអូណាដូ ឌីខាព្រីអូ) បានវិនិយោគ និងចូលរួមធ្វើជាសមាជិកក្រុមប្រឹក្សាភិបាលនៃកសិដ្ឋានកែច្នៃសាច់ចំនួនពីរដែលផលិតសាច់ដោយមិនបាច់ចិញ្ចឹមសត្វ។

 


កំពូលតារាសម្ដែងអាមេរិក Leonardo DeCaprio បានវិនិយោគ និងចូលរួមធ្វើជាសមាជិកក្រុមប្រឹក្សាភិបាលនៅកសិដ្ឋាន Mosa Meat (ម៉ូសាមីត) និង Aleph Farms (អាលេប ហ្វាម) ដែលជាកសិដ្ឋានកែច្នៃសាច់ទើបបង្កើតថ្មី។

 

 

តារាប្រុសវ័យ៤៦ឆ្នាំបាននិយាយថា កសិដ្ឋានទាំងពីរបានផ្ដល់ជូននូវដំណោះស្រាយថ្មីដើម្បីបំពេញនូវតម្រូវការរបស់ពិភពលោកចំពោះសាច់គោ ហើយថែមទាំងបានជួយដោះស្រាយបញ្ហាដែលកំពុងកើតមានក្នុងវិស័យផលិតកម្មសាច់គោថែមទៀតផង។

 

 

សាច់ដែលផលិតឡើងដោយកសិដ្ឋាននេះគឺប្រើប្រាស់វិធីសាស្ត្របណ្ដុះកោសិការបស់សត្វដោយផ្ទាល់ ដោយមិនចាំបាច់ចិញ្ចឹមសត្វដែលនាំឲ្យបំពុលដល់បរិស្ថាននោះឡើយ។

 

 

ជាកំពូលតារាហូលីវូដដ៏ល្បីឈ្មោះមួយរូបដែលបានសាងស្នាដៃសម្ដែងក្នុងភាពយន្តល្បីជាច្រើនដូចជារឿងកប៉ាល់ទីតានិក និងភាពយន្ត "The Revenant" (ដឺ រ៉េវ៉ាណាន់) ជាដើម លោក Leonardo DeCaprio (លីអូណាដូ ឌីខាព្រីអូ) ក៏ត្រូវបានតែងតាំងជាអ្នកនាំសារសន្តិភាពរបស់អង្គការសហប្រជាជាតិមួយរូបដែរតាមរយៈសកម្មភាពរបស់លោកក្នុងការជំរុញកិច្ចការពារបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024