ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

តារាល្បីៗចូលរួមកម្មវិធីពានរង្វាន់ភាពយន្តទូរទស្សន៍ដ៏ធំប្រចាំឆ្នាំ

២១ កញ្ញា ២០២១ | កម្សាន្ដ


តារាហូលីវូដល្បីៗបានជួបជុំគ្នាក្នុងកម្មវិធីពានរង្វាន់ភាពយន្តទូរទស្សន៍ដ៏ធំប្រចាំឆ្នាំ Emmys Awards ដែលទើបតែរៀបចំឡើងនៅទីក្រុងឡូសអេនជេលឡេស សហរដ្ឋអាមេរិក។

 


កម្មវិធីពានរង្វាន់ Emmys Awards (អេមមី អេវ៉ត) ឆ្នាំ២០២១មានការចូលរួមពីសំណាក់តារាល្បីៗជាច្រើន ខណៈភាពយន្តភាគ "The Crown" (ដឹ ក្រោន) របស់សេវាកម្ម Netflix ឈ្នះបានពានរង្វាន់ធំគឺពានរង្វាន់ភាពយន្តល្អដាច់គេ។

 

 

នេះគឺជាពានរង្វាន់ធំបំផុតដែលភាពយន្តពី Netflix អាចទទួលបាន។ ចំណែកភាពយន្តភាគ "Ted Lasso" (ធេត ឡាសសូ) របស់សេវាកម្ម Apple TV+ (អេបផល ធីវីផ្លាស់) បានឈ្នះនូវពានរង្វាន់ភាពយន្តភាគកំប្លែងល្អដាច់គេ។

 

 

ពានរង្វាន់ជាតួឯកស្រី និងតួឯកប្រុសល្អដាច់គេបានលើតារាសម្ដែងស្រី Olivia Colman (អូលីវៀ ខុលមេន) និងតារាសម្ដែងប្រុស Josh O'Connor (ចូស អូខនន័រ) ដែលបានដើរតួក្នុងភាពយន្តភាគ "The Crown" (ដឺ ក្រោន) ។

 

 

បន្ថែមពីនេះភាពយន្តភាគ "The Crown" ក៏បានជួយឲ្យតារាសម្ដែង Gillian Anderson (ហ្គីលលៀនអេនដឺស៊ុន) និងតារាសម្ដែង Tobias Menzies (ថូបៀស មេនហ្សីស) ទទួលបានពានរង្វាន់ជាតួរងប្រុសល្អដាច់គេផងដែរ។

 

 

ដោយឡែក ពានរង្វាន់តួឯកស្រីល្អដាច់គេសម្រាប់ភាពយន្តភាគខ្លីបានទៅលើតារាស្រី Kate Winslet សម្រាប់ការដើរតួជាអ្នកស៊ើបអង្កេតក្នុងភាពយន្តភាគខ្លី "Mare of Easttown"។
 

 


ដោយសារការព្រួយបារម្ភជុំវិញវីរុសកូវីដ១៩បំប្លែងថ្មីដែលតា បានបង្ខំឲ្យកម្មវិធី Emmys Awards ត្រូវរៀបចំឡើងនៅទីធ្លាបើកទូលាយខាងក្រៅ ដោយបានកាត់បន្ថយភ្ញៀវចូលរួម ហើយភ្ញៀវដែលចូលរួមចាំបាច់ត្រូវបានវ៉ាក់សាំងរួច និងមានការតេស្តសំណាកជាមុនផងដែរ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024