ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

សម្តេច ហ៊ុន សែន ណែនាំអោយរដ្ឋមន្ត្រីក្រសួងអប់រំ បើកសាលារៀនឡើងវិញ នៅតំបន់ដែលគ្មានហានិភ័យឆ្លងកូវីដ-១៩

០១ កញ្ញា ២០២១ | ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣១ ខែសីហានេះ តាមរយៈសារសំឡេង ដែលត្រូវបានចែកចាយតាមក្រុមតេឡេក្រាម បានធ្វើការណែនាំ អោយ   ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអភិបាលរាជធានីខេត្ត សិក្សាលទ្ធភាពបើកសាលារៀនឡើងវិញ នៅតំបន់ ដែលគ្មានហានិភ័យឆ្លងកូវីដ-១៩ឆាប់ៗខាងមុខនេះ។

 


ការបើកសាលារៀន នៅពេលខាងមុខនេះ គឺនៅតែបន្តយកចិត្តទុកដាក់ខ្ពស់អនុវត្តន៍ អោយបានពេញលេញដដែល ការរក្សាគម្លាត និងការអនុវត្តន៍វិធានការសុខាភិបាល។ សាលារៀន ដែលគ្រោងបើកដំណើរការ នៅពេលខាងមុខ រាប់ចាប់តំាងថ្នាក់បឋម ដល់ថ្នាក់វិទ្យាល័យ នៅតំបន់ ដែលគ្មានហានិភ័យឆ្លងកូវីដ-១៩។ ដោយឡែកតំបន់ ដែលប្រឈមនឹងជំងឺកូវីត១៩ នៅតែបន្តធ្វើការសិក្សាពីចម្ងាយ ឬសិក្សាតាម online ដូចពេលបច្ចុប្បន្នដដែល៕


អត្ថបទ៖ ហ៊ុន ឌីណូ     រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024