ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

សម្តេចតេជោ ហ៊ុន សែន បង្កើតក្រុមការងារ ដើម្បីរៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់គ្រប់គ្រង ផ្តល់ និងដកហូតគោរម្យងារឧកញ៉ា

១៩ ឧសភា ២០២១ | ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ធ្វើការគ្រប់គ្រង ផ្តល់គោរមងារ និងការដកហូតគោរមងារឧកញ៉ា។ បើតាមសេចក្តីសម្រេចលេខ ៤៦ សសរ    សម្តេច តេជោ បានតែងតាំងឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងឯកឧត្តម លោកជំទាវ ចំនួន ១២ រូបផ្សេងទៀត ជាសមាជិក។

 


ក្រុមការងារនេះ នឹងធ្វើរបាយការណ៍អំពីវឌ្ឍនភាពការងារ ជូនសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជារៀបចំឯកសារពាក់ព័ន្ធនានា ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យសម្រេចផងដែរ៕

 


អត្ថបទ៖ ហ៊ុន ឌីណូ     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024