ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ភីអិនអិនផ្តល់ឱកាសពិសេស មិនធ្លាប់មានសម្រាប់អ្នក ដែលចង់ក្លាយជាអ្នកចំរៀង

២១ ​វិច្ឆិកា ២០១៦ | កម្សាន្ដ

ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ភីអិនអិន បានរៀបចំបង្កើតកម្មវិធីថ្មីសប្បាយៗគឺ «PNN KARAOKE» ថែមទាំងឈ្នះរង្វាន់ និងផ្តល់ឱកាសដល់ប្រិយមិត្ត ដែលមានបំណង និងក្តីស្រមៃចង់ក្លាយជា អ្នកចំរៀងនៅក្នុង រឿងភាគប្រចាំភីអិនអិន។

 

 

ប្រិយមិត្តប្រាកដជាចង់ដឹងថា តើធ្វើយ៉ាងណាដើម្បីទទួល បានឱកាសមាសនេះ? ងាយស្រួល! គ្រាន់តែច្រៀង Cover បទ«ភរិយាល្អរបស់បង» ក្នុងរឿង«ភរិយាបណ្តូលចិត្ត» បន្ទាប់មក Post ចម្រៀង Cover ទៅក្នុងគេហទំព័រហ្វេសប៊ុករបស់អ្នក ដោយសរសេរ #PNNKaraoke រួចផ្ញើ Link ចម្រៀង Cover របស់អ្នកមកកាន់ប្រអប់សារគេហទំព័រហ្វេសប៊ុក PNN TV Cambodia។ ប្រសិនបើប្រិយមិត្តគិតថា ខ្លួនមានសមត្ថភាព មានសម្លេងពិរោះ និងមានភាពក្លាហាន ក្នុងការបញ្ចេញសមត្ថភាព ប្រញាប់រួសរាន់ផ្ញើបទចំរៀង Cover របស់លោកអ្នកមកកាន់គេហទំព័រហ្វេសប៊ុក PNN TV Cambodia។
កាលបរិច្ឆេទចាប់ផ្តើមទទួលបទចំរៀង Cover នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ និងផុតកំណត់ត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។ សម្រាប់លទ្ធផលនឹងប្រកាសជូននៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦។ រាល់បទចំរៀងCover របស់លោកអ្នកដែលបានផ្ញើមក នឹងត្រូវបានវាយតម្លៃជ្រើសរើស ដោយក្រុមកាងារដែលមានបច្ចេកទេស និងមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យចម្រៀងប្រចាំ ស្ថានីយទូរទស្សន៍ភីអិនអិន។
រាល់ព័ត៌មានផ្សេងៗសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក PNN TV Cambodia៕ សូមចុច Link ខាងក្រោមសម្រាប់ MV និង Karaoke នៃបទចំរៀង«ភរិយាល្អរបស់បង»៖

Karaoke: https://www.youtube.com/watch?v=Xw9b5PvgstQ
MV:  https://www.facebook.com/PNNTVCambodia/videos/1237926782945708
https://www.youtube.com/watch?v=6gM0pdBx6rc

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024