ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ភីអិនអិន ត្រៀម​រៀបចំ​កម្មវិធី​ពិសេស "អបអរសាទរ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក ២០១៦"

២១ ​វិច្ឆិកា ២០១៦ | កម្សាន្ដ

 

នៅ​សល់​តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក និង​សំពះ​ព្រះ​ខែ នឹង​មក​ដល់​ហើយ ចំ​ថ្ងៃ​ទី​១៤ ១៥ កើត និង ១ រោច ខែ​កក្តិក ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ១៤ និង ១៥ វិច្ឆិកា ២០១៦។

 

ដើម្បី​ជា​ការ​អបអរ​សាទរ​ព្រះរាជ​ពិធីបុណ្យ​ធំ​ប្រចាំ​ឆ្នាំ​នេះ ស្ថានីយ​ទូរទស្សន៍​ភីអិនអិន នឹង​រៀបចំ​ការ​ប្រគំ​តន្ត្រី​ពិសេស "អបអរ​សាទរ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក ២០១៦" ដែល​នឹង​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ និង​ទី​១៤ វិច្ឆិកា។

 

សម្រាប់​ថ្ងៃ​ទី​១ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ វិច្ឆិកា នឹង​មាន​វត្តមាន​តារា​ចម្រៀង​ល្បីៗ ដូចជា អ្នកស្រី ហ៊ឹម ស៊ីវន អ្នក​នាង ខាត់ សុឃីម លោក ខាត់ ជេម កញ្ញា យ៉ុង ចាន់​សុធាវី រួមទាំង​សិល្បករ សិល្បការិនី​ជា​ច្រើន​រូប​ទៀត។

 

 

 

ឈាន​ចូល​ដល់​ថ្ងៃទី​២ ដែល​ត្រូវ​នឹង​ថ្ងៃទី​១៤​ វិច្ឆិកា នឹង​មាន​វត្តមាន​តារា​ចម្រៀង ដូចជា លោក ណយ វ៉ាន់ណេត លោក នូ ស៊ិប កញ្ញា ស៊ុន ស្រីពេជ្រ អ្នកនាង គ្រត អ្នកនាង ទូច ស្រីល័ក្ខ លោក នៅ ស៊ីនឿន រួម​ទាំង​សិល្បករ សិល្បការិនី​ជា​ច្រើន​រូប​ទៀត។

 

ប្រិយមិត្ត​ប្រាកដ​ជា​បាន​ប្លែក​ភ្នែក​ជាមួយ​កម្មវិធី​ប្រគំ​តន្ត្រី "អបអរ​សាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ២០១៦" ដែល​ដំណើរ​ការ​កម្មវិធី​ទាំង​មូល​មាន​លក្ខណៈ​បែប​ប្រពៃណី ទាំង​ការ​រៀបចំ​ឆាក ទាំង​បទ​ចម្រៀង និង​ការ​រៀបចំ​ខ្លួន​របស់​តារា​ចម្រៀង ថែម​ទាំង​មាន​ឈុត​ឆាក​ពិសេស​ៗ​នឹង​ត្រូវ​បង្ហាញ​ជូន​គ្រប់​វគ្គ​ផង​ដែរ។

 

កម្មវិធី​ប្រគំ​តន្ត្រី "អបអរ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក ២០១៦" នឹង​ចាក់​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ ទី​១៣ និង​ថ្ងៃ​ចន្ទ ទី​១៤ វិច្ឆិកា ចាប់​ពី​វេលា​ម៉ោង ៧:០០-៩:០០ យប់ លើ​កញ្ចក់​ទូរ​ទស្សន៍​ភីអិនអិន៕

 

ទស្សនា​ការ​បង្ហាញ​សកម្មភាព​ខ្លីៗ៖

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024