ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

ខ្សែភាពយន្តភាគថៃថ្មី សន្លាងមួយទៀតនឹង បង្ហាញវត្តមាននៅភីអិនអិន

២១ ​វិច្ឆិកា ២០១៦ | កម្សាន្ដ

 

ខ្សែភាពយន្តភាគថៃជាច្រើនរឿងកន្លងមកហើយដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនអ្នកទស្សនា មានដូចជារឿង «ភរិយាបណ្តូលចិត្ត» «សុភាពបុរសថៈរថន» និងរឿង «មានសំបុកតែរងារ»ជាដើម។ ដោយឡែករឿងភាគថៃថ្មីមួយទៀត «ភ្លើងស្នេហ៍ភ្លើងគំនុំ»ឬ Fai Lang Fai នឹងបង្ហាញវត្តមាននៅលើកញ្ចក់ទូរទ្សន៍ភីអិនអិន ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា បន្ទាប់ពីរឿង «សុភាពបុរសថៈរថន»។ 

 

 

«ភ្លើងស្នេហ៍ភ្លើងគំនុំ» ឬ Fai Lang Fai រៀបរាប់ពីរឿងរ៉ាវ ដែលបានកើតឡើងកាលពី ២៥ឆ្នាំមុន ដែលប៉ារបស់លីឡា និងប៉ារបស់ណារ៉ុត បានវិនិយោគមុខជំនួញជាមួយគ្នា ប៉ុន្តែមិនយូរប៉ុន្មានប៉ារបស់ណារ៉ុត បានក្បត់ប៉ារបស់លីឡា។ ប៉ារបស់លីឡាត្រូវបានជួបគ្រោះថ្នាក់ចរាចរ ហើយប្រពន្ធរបស់គាត់ក៏ បានស្លាប់ក្នុងឧបត្តិហេតុនេះ ចំណែកប៉ារបស់លីឡាក៏ត្រូវពិការអស់មួយជីវិត។

 

បន្ទុកទាំងអស់ត្រូវបានធ្លាក់ទៅលើលីឡាទាំងស្រុង ជីវិតក៏ត្រូវបានផ្លាស់ប្តូរ។ នាងគិតថានឹងសងសឹក អ្នកដែលបានយកអ្វីៗពីប៉ារបស់នាង ត្រឡប់មកវិញ។ លីឡាបានប្តេជ្ញាលះបង់ជីវិត ដើម្បីបំផ្លាញគ្រួសារសត្រូវរបស់នាង ដើម្បីចង់ឱ្យប៉ារបស់ នាងបានសប្បាយចិត្ត។ ប៉ុន្តែគម្រោងការនេះ មិនងាយស្រួលនោះឡើយ ណារ៉ុតតែង តែព្យាយាមការពារក្រុមគ្រួសាររបស់ខ្លួន។ ស្របពេលនោះដែរ សេចក្តីស្រឡាញ់ ក៏កើតឡើង ណារ៉ុតបានធ្វើគ្រប់យ៉ាងទាំងអស់ ដើម្បីពន្លត់ភ្លើងកំហឹងរបស់លីឡា ដោយព្យាយាមយកចិត្ត និងផ្តល់ក្តីស្រឡាញ់ដល់នាង ។

 

តើលីឡាព្រមទទួលយកក្តីស្រឡាញ់នេះ ហើយបោះបង់ចោល គំនុំសងសឹកនេះដែរទេ? ទាំងអស់នេះនឹងបង្ហាញជូននៅក្នុងរឿង «ភ្លើងស្នេហ៍ភ្លើងគំនុំ» ផ្សាយជូនចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកា រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ៩:០០-១០:០០យប់។

 

«ភ្លើងស្នេហ៍ភ្លើងគំនុំ» នឹងមានវត្តមានកំពូលតារាសម្តែង ដ៏ល្បីនៃប្រទេសថៃគឺបុរសសង្ហាលោក Boy Pakorn Chatborirak ចាប់ដៃគូជាមួយតួឯកស្រី ដ៏ស្រស់សោភាគឺកញ្ញា Peeranee Kongthai (Matt)។ ដូច្នេះសម្រាប់ប្រិយមិត្តអ្នកគាំទ្រ សូមកុំភ្លេចរង់ចាំតាមដានទស្សនាខ្សែភាពយន្តភាគថៃ លំដាប់លេខមួយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕

 

ទស្សនាឈុតខ្លីនៃរឿង«ភ្លើងស្នេហ៍ភ្លើងគំនុំ»សូមចុច៖

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024