ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

នៅទីក្រុងតូក្យូបាតុករចង់អោយបញ្ឈប់ការប្រកួតកីឡាអូឡាំពិកចំពេលតួលេខអ្នកជំងឺកូវីដ១៩កើនឡើង

៣០ កក្កដា ២០២១ | ព័ត៌មានអន្តរជាតិ

 

បាតុករជាច្រើននាក់នៅថ្ងៃព្រហស្បតិ៍(២៩កក្កដា) បានធ្វើបាតុកម្មប្រមូលផ្តុំនៅខាងមុខការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងតូក្យូ អំពាវនាវអោយមេដឹកនាំប្រទេសបញ្ឈប់ការប្រកួតកីឡាអូឡាំពិក ដោយសារបញ្ហាអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងនាពេលថ្មីៗនេះ។

 

 

 

 

 

«ជារឿងពិបាកពិចារណា មើលទៅជារឿងទៅមិនរួចរវាងការដែលត្រូវធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាអូឡាំពិក និងការខំព្យាយាមបង្ការមិនអោយឆ្លងរាលដាលជំងឺកូវីដ១៩។ ខ្ញុំគិតថារឿងប្រាកដសម្រាប់រដ្ឋាភិបាល គឺបញ្ឈប់ការប្រកូតកីឡាអូឡាំពិក ហើយយកកម្លាំងទាំងឡាយ និងថវិការទៅគ្រប់គ្រងជំងឺកូវីដ១៩វិញ»។ នេះជាការលើកឡើងរបស់អ្នករៀបចំការប្រមូលផ្តុំអាយុ៥៥ឆ្នាំ។

 

នៅទីក្រុងតូក្យូ(Tokyo) ការឆ្លងជំងឺកូវីដ១៩ជាប្រចាំថ្ងៃ បានកើនឡើងដល់ទៅ៣៨៦៥នាក់ក្នុងមួយថ្ងៃ។ ស្របគ្នាតួលេខឆ្លងជំងឺកូវីដ១៩ក្នុងពេលមួយថ្ងៃ នៅទូទាំងប្រទេសជប៉ុនមានចំនួនដល់ទៅជាង១០,០០០នាក់ ជាលើកដំបូង។ យោងសារព័ត៌មានជប៉ុន។

 

សារព័ត៌មានជប៉ុនអោយដឹងដែរថា រដ្ឋាភិបាលជប៉ុន បានគ្រោងនឹងប្រកាសរដ្ឋអាសន្ននៅក្នុងខេត្តចំនួន៤ផ្សេងទៀត ហើយបន្តអនុវត្តន៍រដ្ឋក្នុងស្ថានភាពអាសន្ននៅក្នុងទីក្រុងតូក្យូ និងអូគីណាវ៉ារហូតដល់ចុងខែសីហា។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024