ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

អ្នកឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃនៅទីក្រុងតូក្យូនៅថ្ងៃពុធកើនឡើងដល់៣១៧៧នាក់ ជាថ្ងៃទី២ដែលតូក្យូមានតួលេខឆ្លងខ្ពស់

២៩ កក្កដា ២០២១ | ព័ត៌មានអន្តរជាតិ

 

តូក្យូ(Tokyo)ជាទីក្រុង​ម្ចាស់ផ្ទះ​នៃការ​ប្រកួត​កីឡា​អូឡាំពិកឆ្នាំ​២០២០ ទីក្រុងនេះ មានតួលេខអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ទៅ៣១៧៧នាក់ នៅក្នុងថ្ងៃពុធតែមួយថ្ងៃ។ យោងតាមការប្រកាសអោយដឹងពីអាជ្ញាធរជប៉ុន ។ តួលេខនេះបញ្ជាក់ថា សម្រាប់ទីក្រុងតូក្យូ ថ្ងៃពុធជាថ្ងៃទី២ហើយដែលទីក្រុងមួយនេះ មានតួលេខអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់បំផុត។

 

 

 

 

ពលរដ្ឋរស់នៅទីក្រុងតូក្យូ បានលើកឡើងថា ពួកគេមានការបារម្ភអំពីការកើនឡើងតួលេខអ្នកឆ្លងជំងឺកូវីដ១៩។ «ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងដូចម្តេចទេ ប៉ុន្តែខ្ញុំត្រូវតែចេញក្រៅ បើនិយាយអោយស្មោះត្រង់ទៅខ្ញុំពិតជាខ្លាចណាស់។ នេះជាការលើកឡើងរបស់បុគ្គលិកការិយាល័យម្នាក់អាយុ៥៧ឆ្នាំ។ ស្របគ្នា បុគ្គលិកនៅក្នុងឧស្សាហកម្មសំណង់ម្នាក់បានលើកឡើងថា នាងមិនមានអារម្មណ៍ថាមានសុវត្ថិភាពឡើយ ទោះជានាងបានចាក់វ៉ាក់ស៊ាំងជំងឺកូវីដ១៩ហើយក៏ដោយ។

 

 

ការកើនឡើងតួលេខអ្នកជំងឺកូវីដ១៩ បាននាំជាបញ្ហាមួយសម្រាប់នាយករដ្ឋមន្ត្រីជប៉ុន លោក យូសិហៃឌិ ស៊ូហ្គា (Yoshihide Suga)ផងដែរ។ នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ កាលពីពេលថ្មីៗ ទទួលបានអត្រាប្រជាប្រិយកម្រិតទាបបំផុតចាប់តាំងពីលើកឡើងកាន់កាលពីខែកញ្ញាឆ្នាំមុន។

 

មានអ្នកសារព័ត៌មានជាច្រើនរូប បានស្នើអោយលោកសូហ្គា និយាយពីបញ្ហាតួលេខអ្នកឆ្លងជំងឺកូវីដ១៩ឡើងខ្ពស់ ហើយផ្ញើរសារទៅកាន់សាធារណៈជន ប៉ុន្តែលោកសូហ្គា បានដើរចេញពីការិយាល័យដោយគ្មាននិយាយអ្វីមួយម៉ាត់។ ទីក្រុងតូក្យូ ស្ថិតនៅក្រោមការប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្នកម្រិតទី៤ ដែលគ្រោងនឹងអនុវត្តន៍រហូតដល់ចប់កីឡាអូឡាំពិក។

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024