ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

អ្នកវិទ្យាសាស្ត្របង្កើតបានអេបទូរស័ព្ទ១ប្រភេទ អាចវាស់ស្ទង់ដឹងពីបញ្ហាសុខភាពរបស់សត្វឆ្មា

២៨ កក្កដា ២០២១ | ព័ត៌មានអន្តរជាតិ

នៅពេលដែលអ្នកមានសត្វឆ្មាជាទីស្រឡាញ់ចិញ្ចឹមនៅក្នុងផ្ទះ តើលោកអ្នកចង់ដឹងថាវាមានអារម្មណ៍បែបណាទេ? ជាការពិត មនុស្សមិនអាចមើលដឹងថាសត្វឆ្មារបស់ខ្លួនកំពុងមានអារម្មណ៍ខឹងសម្បារ ឬសប្បាយរីករាយនៅក្នុងចិត្តនោះទេ។ ប៉ុន្តែមិនថ្វីទេ។ អ្នកវិទ្យាសាស្ត្របានបង្កើតអេបទូរស័ព្ទដៃមួយប្រភេទ ដែលអាចវាស់ស្ទង់ដឹងពីអារម្មណ៍របស់សត្វឆ្មា។

 

 

 

 

 

អេបទូរស័ព្ទដែលបំពាក់ប្រព័ន្ធបញ្ញាសិប្បនិម្មិតអេអាយ (AI) អាចបកស្រាយអាថ៌កំបាំងដែលលាក់ទុកនៅក្នុងអារម្មណ៍របស់សត្វឆ្មា តាមរយៈការសង្កេតទឹកមុខរបស់វា។

 

 

មិនតែប៉ុណ្ណោះ គេអាចដឹងថាសត្វឆ្មាមានសុខភាពល្អកម្រិតណាទៀតផង។ អេបទូរស័ព្ទដែលមានឈ្មោះថាថេប្ល៊ី(Tably) ប្រើប្រាស់បច្ចេកវិទ្យាសង្កេតទឹកមុខសត្វឆ្មា ដោយពិនិត្យមើលទៅលើទីតាំងត្រចៀករបស់ឆ្មា របៀបពត់ខ្លួន ការកម្រើកកែវភ្នែក និងឥរិយាបថដេកដើរឈរអង្គុយរបស់វា។

 

 

 

 

 

 

លទ្ធផលនៃការស្រាវជ្រាវបង្ហាញថាបច្ចេកវិទ្យានេះអាចវាយតម្លៃបានត្រឹមត្រូវ និងគួរឲ្យទុកចិត្តបានទៅលើបញ្ហាសុខភាពរបស់ឆ្មា។ តាមរយៈអេបទូរស័ព្ទនេះ គេអាចដឹងបាន បើសិនសត្វឆ្មាមានបញ្ហាឈឺនៅលើរាយកាយ។

 

 

 

 

អ្នកជំនាញខាងសត្វឆ្មាប្រាប់ថាអេបទូរស័ព្ទនេះអាចជួយឲ្យម្ចាស់ឆ្មាតាមដានសុខភាពរបស់វា បន្ថែមពីលើការសង្កេតភិនភាគខាងក្រៅ និងសកម្មភាពប្រចាំថ្ងៃរបស់វា៕

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024