ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ឯកឧត្តម នេត សាវឿន ដាក់បញ្ជារផ្ទាល់មាត់អោយដកបារ៉ាស់តាមផ្លូវទាំងអស់ជាបន្ទាន់

២៦ ឧសភា ២០២០ | ព័ត៌មានជាតិ

អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន នៅថ្ងៃអង្គារ៍នេះ បានដាក់បទបញ្ជារផ្ទាល់មាត់ចំនួនពីរ ទៅកាន់បណ្ដា ស្នងការរាជធានី ខេត្ត។ 

 

បញ្ជារទី១ គឺត្រូវឈប់ដាក់បារ៉ាស់តាមដងផ្លូវ  និងទី២ មិនត្រូវឃាត់អ្នកដំណើរដើម្បីពិនិត្រនោះទេ គឺទាល់តែអ្នកបើកបរល្មើសបានហៅអោយឈប់ដើម្បីពិន័យ។ 

 

 

ឯកឧត្តមបានបញ្ជាក់បន្ថែមថា នៅខេត្តមណ្ឌលគិរី កំពង់ចាម និង ត្បូងឃ្មុំ បានឃាត់រថយន្តអោយចូលច្រកបារ៉ាស់សិនទើបអោយទៅ ដែលនេះជាការអនុវត្តផ្ទុយពីគោលការណ៍ណែនាំ។ ឯកឧត្តម បានព្រមានថា ស្នងការខេត្តក្រុងណា ដែលមិនគោរពតាមបទបញ្ជារខាងលើ នឹងត្រូវទទួលខុសត្រូវតាមច្បាប់។
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024