ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

លោកBenjamin Netanyahuបញ្ចប់អណ្ណត្តិជានាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលនៅថ្ងៃ១៣មិថុនា

១៤ មិថុនា ២០២១ | ព័ត៌មានអន្តរជាតិ

ការកាន់កាប់អំណាចជានាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលរយៈពេល១២ឆ្នាំរបស់លោកBenjamin Netanyahu(បេនចាមីន នេតាន់យ៉ាហូ) បានបញ្ចប់ទៅនៅថ្ងៃអាទិត្យ(១៣មិថុនា) បន្ទាប់ពីសភាជាតិអ៊ីស្រាអ៊ែលបានបោះឆ្នោតគាំទ្ររដ្ឋាភិបាលថ្មី។

 

 

 

 


លោកនេតាន់យ៉ាហូដែលជាអ្នកនយោបាយមានអំណាចខ្លាំងរបស់ប្រទេសអ៊ីស្រាអ៊ែល បានបរាជ័យនៅក្នុងការបង្កើតរដ្ឋាភិបាលនៅក្រោយការបោះឆ្នោតថ្ងៃទី២៣ខែមីនា។

 

លោកNaftali Bennett(ណាហ្វតាលី បេននេត)អ្នក​នយោបាយស្តាំនិយមរបស់ប្រទេសអ៊ីស្រាអ៊ែលជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអ៊ីស្រាអ៊ែល។
សម្រាប់រដ្ឋាភិបាលថ្មី លោកBennettដែលជាអ្នកដឹកនាំគណបក្សYamina (យ៉ាមិណា) នឹងត្រូវកាន់តំណែងជានាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលរហូតដល់ខែកញ្ញាឆ្នាំ២០២៣។

 

បន្ទាប់មកនាយករដ្ឋមន្ត្រីរូបនេះ នឹងត្រូវផ្ទេរអំណាចទៅអោយ លោក Yair Lapid (យ៉ា ឡាភីដ) មេដឹនាំកណ្តាលនិយមជ្រុល សម្រាប់ការដឹកនាំប្រទេសរយៈពេល២ឆ្នាំបន្តទៀត។

 

 

 

 

 

លោក Netanyahu  មេដឹកនាំកាន់អំណាចយូរបំផុតរបស់ប្រទេសអ៊ីស្រាអ៊ែល នឹងក្លាយជាមេដឹកនាំគណបក្សប្រឆាំង។

 

 

 

 


ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024