ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ឥណ្ឌាជំនួសតំណែងប្រទេសប្រេស៊ីលជាប្រទេសរងគ្រោះជំងឺកូវីដ១៩ធ្ងន់ធ្ងរបំផុតលំដាប់ទី២ក្នុងពិភពលោក

 

 

 

 

ប្រទេសឥណ្ឌាក្នុងរយៈពេលត្រឹមតែមួយយប់មានមនុស្សឆ្លងជំងឺកូវីដ១៩ចំនួន១៦៨៩១២នាក់។ នេះបើតាមទិន្នន័យក្រសួងសុខាភិបាលឥណ្ឌាប្រកាសអោយដឹងនៅថ្ងៃច័ន្ទនេះ។ តួលេខឆ្លងថ្មី បានធ្វើអោយប្រទេសឥណ្ឌា ក្លាយជាប្រទេសមួយនៅអាស៊ីដែលជំនួសតំណែងប្រទេសប្រេស៊ីលក្លាយជាប្រទេសដែលទទួលរងគ្រោះជំងឺកូវីដ១៩ធ្ងន់ធ្ងរបំផុតលំដាប់ទី២នៅក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។

 


នៅទូទាំងប្រទេសឥណ្ឌា មានមនុស្ស១៣,៥៣លាននាក់ ជាអ្នកជំងឺកូវីដ១៩ ជាចំនួនមួយលើសច្រើនជាងប្រទេសប្រេស៊ីលដែលមានត្រឹមតែ១៣,៤៥លាននាក់។ នេះបើតាមទិន្នន័យពីសារព័ត៌មានរ៉យទ័រ។ សហរដ្ឋអាមេរិកជាប្រទេសនាំមុខគេទី១នៅក្នុងពិភពលោកដែលមានមនុស្ស៣១,២លាននាក់ ជាអ្នកជំងឺកូវីដ១៩។

 


តាមទិន្នន័យដដែលបង្ហាញថា តួលេខមនុស្សស្លាប់នៅប្រទេសឥណ្ឌាមានចំនួន៩០៤នាក់ ដែលធ្វើអោយតួលេខមនុស្សស្លាប់សរុបដោយសារជំងឺកូវីដ១៩នៅប្រទេសឥណ្ឌា បានកើនឡើងដល់១៧០,១៧៩នាក់។

 

 

 

 


ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024