ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

រឿងថ្មី Angelina Jolie ក្លាយជានារីបង្ក្រាបភ្លើងឆេះព្រៃ និងតាមចាប់ឧក្រិដ្ឋជន

០៨ មេសា ២០២១ | កម្សាន្ដ


 

តារាសម្ដែងអាមេរិក Angelina Jolie បានត្រលប់បង្ហាញមុខក្នុងភាពយន្តខ្នាតធំវិញដោយសម្ដែងជាតួអង្គអ្នកពន្លត់ភ្លើងឆេះព្រៃម្នាក់ក្នុងភាពយន្តថ្មីមានចំណងជើងថា “Those Who Wish Me Dead”។

 


រយៈពេល២ឆ្នាំបន្ទាប់ពីលេចមុខលើកចុងក្រោយក្នុងភាពយន្ត “Maleficent” វគ្គពីរ នៅពេលនេះ តារាសម្ដែងល្បីហូលីវូដ Angelina Jolie បានវិលត្រលប់មកវិញតាមរយៈខ្សែភាពយន្តបែបស៊ើបអង្កេតនិងឧក្រិដ្ឋកម្មមានចំណងជើងថា “Those Who Wish Me Dead”។

 


តាមរយៈវីដេអូ Trailer ដំបូងដែលទើបចេញផ្សាយកាលពីថ្ងៃទី៧ ខែមេសា គេឃើញតារាស្រីវ័យ ៤៥ឆ្នាំរូបនេះបង្ហាញខ្លួនជាតួអង្គអតីតអ្នកពន្លត់ភ្លើងឆេះព្រៃម្នាក់ ដែលបានជួបក្មេងប្រុសមានរបួសម្នាក់ដោយចៃដន្យ។ បន្ទាប់ពីដឹងថា ក្មេងប្រុសម្នាក់នោះកំពុងរត់គេចពីករណីឃាតកម្មមួយ Angelina Jolie នឹងប្រើប្រាស់បទពិសោធន៍និងជំនាញរបស់នាងជួយក្មេងប្រុសនោះ បង្ក្រាបឧក្រិដ្ឋជននៅពីក្រោយករណីឃាតកម្មនេះ។

 


ត្រៀមចេញបញ្ចាំងនៅខែឧសភា ខាងមុខនេះ ភាពយន្ត “Those Who Wish Me Dead” ត្រូវបាននិពន្ធនិងដឹកនាំដោយលោក Taylor Sheridan (ថេលើ ស្ហើរីដេន) ដែលធ្លាប់ល្បីល្បាញតាមរយៈស្នាដៃឈ្នះពានរង្វាន់ដូចជាភាពយន្ត 'Sicario' (ស៊ីខារីអូ) និង 'Hell or High Water'។

 


បន្ទាប់ពីភាពយន្តនេះ Angelina Jolie ក៏នឹងមានភាពយន្តធំមួយទៀតត្រៀមចេញបញ្ចាំងនៅចុងឆ្នាំនេះគឺភាពយន្តបែបវីរបុរសពីស្ទូឌីយោ Marvel មានចំណងជើងថា “Eternals” ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024