ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

សហរដ្ឋអាមេរិកថ្លែងថាខ្លួនកំពុងស្ទុះស្ទាយ៉ាងខ្លាំង ដើម្បីធានាការចែករំលែកវ៉ាក់សាំងខូវីដ១៩ឲ្យបានទូលំទូលាយ

 

សហរដ្ឋអាមេរិកអះអាងថាខ្លួនកំពុងតែធ្វើការយ៉ាងញាប់ដៃញាប់ជើង ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រទេសនានានៅលើពិភពលោក ដែលចង់បានការចែកចាយវ៉ាក់សាំងបង្ការជំងឺខូវីដ១៩ឲ្យបានទូលំទូលាយ។

 

 

រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអេនថូនីប្លីងខឹន (Antony Blinken) សន្យាថានឹងពន្លឿនការផលិតវ៉ាក់សាំង ដើម្បីធានាការផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់។

 

 

 

 

 

 

ការថ្លែងរបស់លោកប្លីងខឹនដូចខាងលើនេះ ធ្វើឡើងនៅក្នុងពិធីតែងតាំងអ្នកសម្របសម្រួលកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺខូវីដ១៩ជាសាកល។ លោកប្លីងខឹនថ្លែងថាប្រទេសជាច្រើនកំពុងស្នើសុំឲ្យសហរដ្ឋអាមេរិកខិតខំបន្ថែមទៀត។

 

 

នៅក្នុងចំណោមនោះ, ប្រទេសខ្លះអន្ទះសារខ្លាំងមែនទែន ដោយសារពួកគេកំពុងរងគ្រោះខ្លាំងដោយសារជំងឺខូវីដ១៩។ ដូច្នេះ លោកសន្យាថារដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងធ្វើកិច្ចការនេះយ៉ាងប្រញាបប្រញាល់ និងដុតដៃដុតជើងបំផុត។

 

 

លោកប្លីងខឹនបញ្ជាក់ថាសហរដ្ឋអាមេរិកធ្វើកិច្ចការនេះ ដោយមិនយកបញ្ហានយោបាយមកឡូកឡំគ្នាទេ។ នេះជារឿងមនុស្សធម៌ និងជាការជួយស្រោចស្រង់អាយុជីវិតរបស់មនុស្ស។

 

 

យើងនឹងបង្ហាញសេចក្ដីគោរពចំពោះគ្នាទៅវិញទៅមកជាមួយនឹងប្រទេសជាដៃគូទាំងអស់។ ម៉្យាងទៀត លោកយល់ថាទោះបីជាសហរដ្ឋអាមេរិកចាក់បង្ការពលរដ្ឋរបស់ខ្លួន១០០% ក៏ពុំមែនមានន័យថាគេអាចកម្ចាត់មេរោគខូវីដ១៩ទាំងស្រុងនោះទេ។ លើកលែងតែពលរដ្ឋនៅគ្រប់ប្រទេសទាំងអស់ទទួលបានវ៉ាក់សាំងទាំងអស់គ្នា៕

 

 

 

 

ប្រែសម្រួល៖អនសំអាង

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024