ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ស្នើឲ្យប្រតិបត្តិករទេសចរមិនត្រូវបាក់ទឹកចិត្ត និងត្រៀមខ្លួនជានិច្ច

០២ មីនា ២០២១ | សេដ្ឋកិច្ច


សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ស្នើឲ្យប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ រួមសហការគ្នាក្នុងគ្រានៃវិបត្តិជំងឺកូវីដ ១៩ ដោយត្រូវអនុវត្តនូវវិធានការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ និងកម្ចាត់នូវមេរោគកូវីដ ១៩ ទាំងអស់គ្នា។

 

 

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជាបានគូសបញ្ជាក់ប្រាប់ភីអិនអិន នៅថ្ងៃនេះថា ស្ថិតក្នុងអំឡុងនៃវិបត្តិកូវីដ ១៩ ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍មេតាចូលរួមសហការគ្នាអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងសូមកុំបាក់ទឹកចិត្ត និងត្រូវត្រៀមខ្លួនជានិច្ចដើម្បីទទួលភ្ញៀវទេសចរនៅពេលណាវ៉ាក់សាំងកូវីដ ១៩គ្របដណ្តប់ពេញលេញ។

 


លោកស្រី បញ្ជាក់ថា ប្រតិបត្តិករនៅក្នុងវិស័យទេចរណ៍មិនត្រូវបោះបង់អាជីពរបស់ខ្លួនចោលឡើយ ហើយក៏ត្រូវតែត្រៀមខ្លួនទុកជាមុននៅពេលដែលស្ថានការណ៍វិលទៅរកភាពល្អប្រសើរឡើងវិញ បើទោះបីបច្ចុប្បន្នការរីករាលដាលនៃជំងឺនៅតែមានក៏ដោយក៏យើងបានមើលឃើញនូវពន្ធឺល្អឡើងវិញខ្លះៗដែរ តាមរយៈវ៉ាក់សាំងបាននឹងកំពុងចាក់ជួនដល់ប្រជាជនកម្ពុជា និងបាននាំចូលមកជាបន្តបន្ទាប់ និងទទ្ទឹមប្រទេសផ្សេងៗទៀតក៏មានវ៉ាកសាំងផងដែរនោះ។

 


លោកស្រីបន្តអះអាងថា ពេលនេះយើងត្រូវត្រៀម និងកសាងនូវផលិតផលទេសចរណ៍ថ្មីបន្ថែម និងសមស្របទៅនឹងបរិបទកូវីដ ១៩ និងក៏ត្រូវតែប្រមូលស្មារតី និងកសាងសមត្ថិភាពឲ្យរឹតតែរឹងមាំ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ នៅពេលវ៉ាក់សាំងកូវីដ-១៩ ត្រូវបានគ្របដណ្ដប់ពេញលេញ។

 


លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់យើងមានជំនឿចំពោះវ៉ាក់សាំងកូវីដ១៩ ដូច្នេះប្រតិបត្តិករទាំងអស់ គួរតែត្រៀមខ្លួន និងសិក្សា លើតំបន់ថ្មីៗ ដែលទើបមានការរៀបចំ និងតំបន់ដែលមានការកសាងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ផ្លូវទៅដល់ទីតាំងនោះ ក៏ដូចជាសេវាកម្មថ្មីៗ ដែលទើបតែបានបង្កើតឡើង។
បន្ថែលលើសពីនេះយើងត្រូវសិក្សារអំពីទីផ្សារគោលដៅទេសចរធំៗមាន ប្រទេសចិន និងឥណ្ឌា ដែលថា នឹងអាចចូលមកម្ពុជាមុនគេ ក្រោយវបត្តិកូវីដ ផុតរលត់ទៅវិញ។

 


កាលពីពេលថ្មីៗនេះកន្លងទៅនេះ លោកតុប សុភ័ក្ត អ្នកនាំពាក្យក្រសួងទេសចរណ៍បានអះអាងថា ក្នុងអំឡុងពេលដែលយើងជួបបញ្ហាប្រឈមបែបនេះគឺថា អាវីកម្មទេសចរណ៍មួយចំនួនពិតណាស់នឹងមានការបិទទ្វារ ឬក៏ព្យូរការងារ ដូច្នេះនៅក្នុងដំណាក់នេះយើងត្រូវតែប្រែក្លាយបញ្ហាឲ្យទៅជាឱកាស ហើយឱកាសដែលនឹងត្រូវប្រែក្លាយនោះគឺថា ទី១ ត្រូវរៀបចំកន្លែធ្វើអាជីវកម្មឲ្យបានស្អាត និងល្អ ក្នុងន័យធ្វើយ៉ាងណាដើម្បីទាក់ទាញ និងទំនុកចិត្តដល់ភ្ញៀវទេសចរ និងទី២ ត្រូវពង្រឹងចំណេះដឹងបុគ្គលិកទេសចរណ៍បន្ថែមដូចដែលក្រសួងបានដាក់ចេញនូវការបណ្តុះបណ្តាលជំនាញទេសចរតាមប្រព័ន្ធអេឡិចត្រូនិកជាដើម ដែលទាំងអស់នេះរំពឹងថា នឹងអាចទាក់ទាញអតិថិជនចូលមកវិញឆាប់។


ជាផែនការយុទ្ធសាស្ត្រក្រសួងទេសចរណ៍គឺបានកំណត់ផែនទីបង្ហាញផ្លូវមួយរួចជាស្រេចហើយ ដោយក្នុងនោះបានបែងចែកជាបីដំណាក់កាលធំៗ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ជាដំណាក់កាលនៃការទប់ទាល់នៃវិបត្តិកូវីដ ១៩ និងការរៀបចំយុទ្ធសាស្រ្តក្នុងការទាក់ទាញភ្ញៀវឲ្យត្រឡប់មកវិញ និងដំណាក់កាលទី២ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ជាដំណាក់កាលដែលត្រូវស្តារឡើងវិញចំពោះវិស័យទេសចរក្រោយវិបត្តិកូវីដ ១៩ និង ដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ គឺជាការរៀបចំយុទ្ធសាស្រ្តសម្រាប់អនាគតថ្មីនៃវិស័យទេសចរណ៍៕
 

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024