ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

រដ្ឋញូសោសវេល នៃប្រទេសអូស្ត្រាលី ចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺខូវីដ១៩

២២ កុម្ភៈ ២០២១ | ព័ត៌មានអន្តរជាតិ

 

ថ្ងៃនេះ ប្រទេសអូស្ត្រាលីចាប់ផ្ដើមចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺខូវីដ១៩នៅក្នុងទ្រង់ទ្រាយធំនៅរដ្ឋញូសោសវេល ដែលជារដ្ឋមានប្រជាពលរដ្ឋរស់នៅច្រើនបំផុតនៃប្រទេសនេះ។

 

 

 

 

អ្នកស្រីកាយ៉ាទ្រី ដែលជាអ្នកចាត់ចែងសុខភាព១រូប បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនហ្វាយហ្សឺមុនគេនៅទីក្រុងស៊ីដនី។ នៅក្នុងរយៈពេល៣អាទិត្យខាងមុខនេះ, អាជ្ញាធររដ្ឋញូសោសវេលគ្រោងចាក់វ៉ាក់សាំងសម្រាប់បុគ្គលិកសុខាភិបាលប្រមាណ៣ម៉ឺន ៥ពាន់នាក់ដែលចុះប្រឡូកផ្ទាល់ជាមួយអ្នកជំងឺ។

 

 

ពួកគេនឹងទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុនហ្វាយហ្សឺ និងបាយអូអឹនថិច (Pfizer/BioNTech)។ ប៉ុន្តែសម្រាប់ពលរដ្ឋទូទៅវិញ ពួកគេនឹងទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុនអាស់ស្ត្រាហ្សេនេកា។

 

 

 

 

គិតត្រឹមខែមីនាខាងមុខនេះ គេរំពឹងពលរដ្ឋអូស្ត្រាលីប្រមាណរហូតដល់៤លាននាក់ឯណោះ នឹងទទួលបានវ៉ាក់សាំងសម្រាប់បង្ការជំងឺខូវីដ១៩។

 

 

បុគ្គលិកពេទ្យដែលទទួលបានវ៉ាក់សាំងនេះជាបណ្ដើរៗប្រាប់ថាពួកគេពិតជាមានទំនុកចិត្តខ្ពស់នៅក្នុងការចុះបំពេញការងារនៅតាមមូលដ្ឋាន បន្ទាប់ពីទទួលបានវ៉ាក់សាំងនេះរួចហើយ។ អភិបាលរដ្ឋញូសោសវេលផ្ដាំផ្ញើថាទោះបីវ៉ាក់សាំងមិនអាចធានា១០០%ថាមិនឆ្លងជំងឺ
ខូវីដ១៩យ៉ាងណាក្ដី, ក៏វាអាចជួយកាត់បន្ថយអត្រាឆ្លងរាលដាល ឬកាត់បន្ថយឱកាសវិវត្តទៅរកស្ថានភាពធ្ងន់ធ្ងរនៃជំងឺ៕

 

 

 

 

ប្រែសម្រួល៖អនសំអាង

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024