ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ព្រាប សុវត្ថិ បង្ហាញស្ទិលរាំ និងច្រៀងថ្មីប្លែកដ៏ទាក់ទាញលើឆាក Ganzberg Uber Concert 2021 កាលពីចុងសប្ដាហ៍មុននេះ

០៩ កុម្ភៈ ២០២១ | កម្សាន្ដ

ពិតជាធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងមែនទែនទាំងនៅឆាកប្រគំតន្ត្រី និងនៅតាមគេហដ្ឋានកាលពីចុងសប្ដាហ៍មុននេះដោយកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានបង្ហាញក្បាច់រាំពិសេស និងស្ទិលថ្មីប្លែកដ៏ទាក់ទាញសម្រាប់ទស្សនិកជន។


ការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិនៅលើឆាកប្រគំតន្ត្រីរបស់ PNN ពីកម្មវិធី Ganzberg Uber Concert 2021 កាលពីចុងសប្ដាហ៍មុននេះរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ពិតជាប្លែក និងទាក់ទាញខ្លាំងមែនពីសំណាក់ទស្សនិកជនដែលអញ្ចើញមកទស្សនាផ្ទាល់ និងនៅតាមគេហដ្ឋាន។

 

ថ្មីប្លែកព្រោះតែតារាចម្រៀងចំណូលថ្មីរបស់ផលិតកម្ម Galaxy Navatra រូបនេះបានបង្ហាញពីស្ទិលរាំ និងច្រៀងថ្មីប្លែកជាច្រើនដែលទទួលការកោតសរសើរពីសំណាក់ទស្សនិកជន។


បទចម្រៀងមួយបទៗដែលកំពូលតារាចម្រៀងឈរជើងលើវិថីសិល្បៈជិត៣០ឆ្នាំមកនេះ បានទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកទស្សនា។

 

បើទោះបីជាវ័យកាន់តែជ្រេបន្តិចក្ដី ពោលគឺវ័យជាង ៤៥ឆ្នាំហើយក្ដីតារាចម្រៀងឈានមុនរបស់ផលិតកម្ម Galaxy  រូបនេះនៅតែបង្ហាញរបៀបថ្មីប្លែកពីការច្រៀង និងរាំមិនឱ្យទស្សនិកជនថ្នាំថ្នាក់ចិត្តនោះទេនៅលើឆាកតន្ត្រី Ganzberg Uber Concert 2021 

 

នៅឆ្នាំ២០២១នេះ កម្មវិធីតន្ត្រីដ៏មានប្រជាប្រិយភាពមួយរបស់ស្ថានីយទូរទស្សន៍ ភីអិនអិន Ganzberg Uber Concert 2021 បានកែប្រែមុខមាត់ថ្មីអោយកាន់តែទំនើប និងទាក់ទាញជាងមុន អមជាមួយការចូលរួមពីសំណាក់តារាចម្រៀង និងក្រុមរាំទាំងជាតិ និងអន្តរជាតិបង្ហាញជូនបទចម្រៀងថ្មី និងក្បាច់រាំដ៏រស់រវើក ជាពិសេសពីកម្មវិធីក៏នឹងរៀបចំឈុតឆាកប្លែកៗពីមួយសប្តាហ៍ទៅមួយសប្តាហ៍ផងដែរ។ 

 

 

ការកែប្រែទម្រង់ឆាកថ្មីនេះត្រូវបានផលិតករលោក ពេជ្រ វណ្ណៈរង្សី អោយដឹងថា «ជាទូទៅកម្មវិធី តន្ត្រី Ganzberg Uber Concert 2021 តែងតែបានផ្តល់ជូនជាមួយចំណីចក្ខុថ្មី ទស្សនិកជនដែលបានទស្សនាហើយពិតជាប្លែក និងរីករាយពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ 

 

 

ដោយឡែកឈានចូលឆ្នាំថ្មី ឆ្នាំ២០២១នេះ យើងបានខិតខំរិះរកអ្វីដែលថ្មីបន្ថែមទៀត ធ្វើយ៉ាងណាអោយទស្សនិកជនកាន់ប្លែកជាងឆ្នាំកន្លងទៅ ដោយយើងបានរៀបចំជាមួយឆាកថ្មីដ៏ប្រណិតនិងកាន់តែអស្ចារ្យជាងមុន ស្អាតជាងមុន និងទំនើបជាងមុន។

 

 

ជាពិសេសយើងក៏បានត្រៀមជាមួយយុទ្ធសាស្ត្រថ្មីៗជាច្រើន ដើម្បីញុំាងបរិកាសក្នុងកម្មវិធីទាំងមូលអោយកាន់តែមានភាពសប្បាយរីករាយ និងរស់រវើក»។

 

 

សម្រាប់សប្តាហ៍ដំបូងដែលដំណើរការឆាកថ្មីនៃកម្មវិធី Ganzberg Uber Concert 2021 បានបង្ហាញវត្តមានកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ មកបកស្រាយបទចម្រៀងល្បីៗរបស់ខ្លួនមានទាំងបទញាក់ និងមនោសញ្ចេតនា។

 

 

ក្រៅពីលោក ព្រាប សុវត្ថិ ក៏នៅមានតារាចម្រៀងបួនដួងទៀតរួមមានកញ្ញា រ៉ាប៊ី លោក គ្រី ថៃពៅ កញ្ញា ដា អារីយ៉ា និងកញ្ញា ឃុនលី។ 

 


កំពូលតារាមច្រៀងលោក ព្រាប សុវត្ថិ កំពុងតែញាប់ដៃញាប់ជើងជាខ្លាំងក្នុងការចេញបទចម្រៀងទាក់ទងនឹងចូលឆ្នាំប្រពៃណីជាតិដែលនឹងចូលមកដល់នាពេលដ៏ខ្លីខាងមុខ។

 

 

បទចម្រៀងជាហូរហែរបស់តារាល្បីឈ្មោះរូបនេះ បានចាប់ដៃគូជាមួយតារាចម្រៀងស្រីវ័យក្មេង តន់ ចន្ទសីម៉ា ក្នុងផលិតកម្ម Galaxy ពីមួយបទទៅមួយបទកំពុងផ្ទុះទទួលការគាំទ្រពីមហាជន៕

 

 

 

 

 

អត្ថបទ និងរូបភាព៖ PNN

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024