ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

សុគន្ធ និសា វិលវិញតាមសន្យាក្រោយបញ្ចប់ការងារនៅ អាមេរិក 

០៤ មិថុនា ២០២១ | កម្សាន្ដ

ទីបំផុតតារាចម្រៀង សុគន្ធ និសា បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញហើយ ក្រោយបញ្ចប់ការងារនៅ សហរដ្ឋអាមេរិក រយៈពេលជិត ២ ខែ ។ តារាចម្រៀង សុគន្ធ និសា កំពុងធ្វើដំណើរត្រឡប់មកកាន់ប្រទេស កម្ពុជា វិញហើយ បន្ទាប់ពីនាងបានចេញទៅ សហរដ្ឋអាមេរិក បាន ២ ខែ ប៉ុន្តែមិនដឹងថា ការវិលត្រឡប់របស់នាងពេលនេះ នឹងនាំដំណឹងល្អអ្វីខ្លះដើម្បីបង្ហាញទស្សនិកជននោះទេ ។ 

 


តារាចម្រៀងរូបនេះ បានប្រកាសប្រាប់អ្នកគាំទ្ររបស់ខ្លួនកាលពីថ្ងៃទី ០២ ខែ មិថុនា កន្លងទៅនេះ លាហើយទីក្រុង Boston នាងនឹងមកដល់ប្រទេស កម្ពុជា នៅក្នុងសប្ដាហ៍នេះ ។ មិនដឹងថាដំណើរវិលត្រឡប់របស់ តារាចម្រៀងរូបនេះ មានវត្តមានស្វាមីនាងមកជាមួយឬយ៉ាងណាទេ ពីព្រោះនាងបង្ហាញសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះឱ្យទស្សនិកជនបានឃើញ ដោយពុំឃើញវត្តមានស្វាមីរបស់ខ្លួនឡើយ ។

 

 

ជាមួយនឹងការវិលត្រឡប់នេះ មានមិត្តសិល្បករជាច្រើនសុទ្ធជូនពរ សុគន្ធ និសា មានដំណឹងល្អ និងមានមានកូនឆាប់ៗតាមបំណងប្រាថ្នា ។ សុគន្ធ និសា នឹងបញ្ជាក់ច្បាស់អំពីមូលហេតុដែលនាងបានចេញទៅ សហរដ្ឋអាមេរិក ទាំងតក់ក្រហល បន្ទាប់ពីនាងបានមកដល់ប្រទេស កម្ពុជា វិញ ។ 

 


ក្នុងចន្លោះពេលដែល សុគន្ធ និសា ស្នាក់នៅ សហរដ្ឋអាមេរិក ជិត ២ ខែ នាងបានចេញទៅដើរកម្សាន្ត ជាច្រើនកន្លងជាមួយស្វាមី និងក្រុមគ្រួសារ ដើម្បីសាងអនុស្សាវរីយ៍ជាច្រើន  ។ 

 


គួររំលឹកផងដែរថា ចាប់តាំងពីទទួលបានសញ្ញាធីកពណ៌ខៀវពី ហ្វេសប៊ុក ជាផ្លូវការមកតារាចម្រៀង សុគន្ធ និសា តែងតែបង្ហាញពីសកម្មភាពខ្លួនគ្រប់ពេល ដើម្បីបង្ហាញអ្នកគាំទ្រ ខុសប្លែកពីរាល់ដង ដូច្នេះហើយទើបធ្វើឱ្យអ្នកគាំទ្ររងចាំស្វាគមន៍ដែលនាងត្រឡប់មកវិញ ។  

 

 

តារាចម្រៀង សុគន្ធ និសា ត្រៀមនឹងថតបទចម្រៀងថ្មីៗជាបន្តបន្ទាប់ទៀតនៅក្នុងផលិតកម្មចាស់ មិនតែប៉ុណ្ណោះនាងថែមទាំងមានគម្រោងថតភាពយន្តឡើងវិញ ក្រោយពីល្បីល្បាញនៅក្នុងរឿង « រាជនី ភូមិគ្រឹះ » ៕

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ PNN និង ហ្វេសប៊ុក

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024