ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

សម្ដេចតេជោ ប្រកាសបន្តរឹតបន្តឹងការធ្វើចត្តាឡីស័ក ដើម្បីកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩ នៅកម្ពុជា ​​

០២ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ចំការមន បានប្រកាសបន្តរឹតបន្តឹងការធ្វើចត្ត័ឡីស័ក ពិសេសចំពោះពលករខ្មែរ នៅតាមបណ្ដាខេត្តទាំង ៧ របស់កម្ពុជា ជាប់ព្រំដែនថៃ ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាលពីជំងឺកូវីដ-១៩ ចូលមក​ក្នុងប្រទេសកម្ពុជា។

 


សម្ដេចតេជោ បានប្រកាសថា ការធ្វើចត្តាឡីស័ក គឺតម្រូវឱ្យធ្វើរយៈពេល ១៤ ថ្ងៃ ជាកំហិត គ្មានការលើកលែង និងបន្ធូរបន្ថយឡើយ ហើយវិធានការនានា ដែលបានដាក់ចេញ នាពេលកន្លងមករួមទាំងការរក្សាគម្លាតសុវត្ថិភាពសង្គម ការអនុវត្តវិធានការអនាម័យរបស់ក្រសួងសុខាភិបាលក៏ត្រូវតែធ្វើឲ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន និងពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខផងដែរ។

 

រាយការណ៍៖ ហ៊ុន ឌីណូ     ​រូបភាព៖ ឈាវ ថុក វីរ: 
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024