ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ហ្វីលីពីនបញ្ជាក់ថាវីរុសកូវីដ១៩រកឃើញនៅអង់គ្លេសបានឆ្លងរាលដាលក្នុងសហគមន៍នៅហ្វីលីពីន

 

 

ប្រទេសហ្វីលីពីននៅថ្ងៃអង្គារនេះបានបញ្ជាក់ថា មានករណីវីរុសកូវីដ១៩បំលែងរូបរាងថ្មីដែលបានរកឃើញនៅប្រទេសអង់គ្លេស បានឆ្លងរាលដាលក្នុងសហគមន៍ នៅក្នុងប្រទេសហ្វីលីពីន។ ចំពោះបញ្ហានេះ បានជម្រុញអោយលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte  បានលុបចោលផែនការដែលចង់អនុញាតិ អោយអនីតិជនមួយចំនួនចាកចេញពីលំនៅដ្ឋានពួកគេ។

 

 

 

 

 

 

 

អាជ្ញាធរហ្វីលីពីនបានអោយដឹងនៅថ្ងៃអង្គារនេះថា«ឥឡូវនេះ យើងមានករណីឆ្លងក្នុងសហគមន៍ដែលករណីជំងឺកូវីដ១៩បំលែងរូបរាងថ្មីរកឃើញនៅអង់គ្លេស  បានឆ្លងក្នុងសហគមន៍ ,ឆ្លងនៅក្នុងគ្រួសារ»។

 

 


ពិភពលោកកំពុងប្រញ៉ាប់ប្រញ៉ាប់ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩បំលែងរូបរាងថ្មីរកឃើញនៅអង់គ្លេស ឬអាចសម្គាល់ថា វីរុសជំងឺកូវីដ១៩ B.1.1.7 ដែលមានបំរាមធ្វើដំណើរ ការបិទប្រទេសជាថ្មី និងពង្រឹងវិធានការចត្តាឡីស័ក នៅក្នុងបណ្តាប្រទេសជាច្រើន នៅចំពេលមានកង្វល់ថា វីរុសបំលែងរូបរាងថ្មីមិនត្រឹមតែឆ្លងរាលដាលលឿននោះទេ ប៉ុន្តែថែមទាំងអាចអោយមនុស្សស្លាប់លឿនផងដែរ។

 

 


ក្រសួងសុខាភិបាលហ្វីលីពីនអោយដឹងថា វីរុសជំងឺកូវីដ១៩រកឃើញនៅអង់គ្លេស ឬ(B.1.1.7)បានឆ្លងរាលដាលក្នុងចំណោមមនុស្ស១២នាក់ នៅខេត្តBontoc ហើយនៅទូទាំងប្រទេសមានមនុស្ស១៧នាក់ឆ្លងជំងឺកូវីដ១៩ប្រភេទថ្មីនេះ។

 

 

សម្រាប់ប្រទេសហ្វីលីពីន ករណីទី១នៃជំងឺកូវីដ១៩រកឃើញនៅអង់គ្លេស បានរកឃើញទៅលើជនជាតិហ្វីលីពីនម្នាក់ដែលធ្វើដំណើរមកពីប្រទេសអេមីរ៉ាត អារ៉ាប់រួម។

 

 

ដោយសារមូលហេតុ   វីរុសជំងឺកូវីដ១៩រកឃើញនៅអង់គ្លេស ឬ(B.1.1.7)ឆ្លងរាលដាលនៅហ្វីលីពីន លោកប្រធានាធិបតីDuterte  បានលុបចោលផែនការដែលអនុញាតិអោយក្មេងអាយុរវាង១០ទៅ១៤ឆ្នាំ ស្ថិតនៅក្នុងតំបន់ហានិភ័យទាប ចេញក្រៅផ្ទះចាប់ពីថ្ងៃទី១កុម្ភៈ។

 

 

ប្រទេសហ្វីលីពីន មានអ្នកជំងឺកូវីដ១៩ចំនួន៥១៥,០០០នាក់ និងមានមនុស្សច្រើនជាង១០,២០០នាក់ស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩។ ហ្វីលីពីនស្ថិតនៅក្នុងប្រទេសដែលមានករណីឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរបំផុតនៅអាស៊ី។

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024