ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ប្រទេសចិននឹងធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូងចំពេលមានភាពតានតឹងជាមួយសហរដ្ឋអាមេរិក

 

ប្រទេសចិន នៅថ្ងៃអង្គារនេះបានអោយដឹងថា នឹងធ្វើសមយុទ្ធយោធានៅក្នុងសមុទ្រចិនខាងត្បូងនៅសប្តាហ៍នេះ។ ការប្រកាសប្រាប់ពីការធ្វើសមយុទ្ធយោធារបស់ប្រទេសចិននៅក្នុងដែនទឹកសមុទ្រចិនខាងត្បូងបានធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងប្រតិកម្មតបយ៉ាងខឹងសម្បារចំពោះកង​នាវាដឹកយន្តហោះ​ចម្បាំង​អាមេរិកដឹកនាំដោយ​នាវា​ USS ស៊ី​អូដ័រ រ៉ូសេវ៉េល​ (USS Theodore Roosevelt) បានចូលក្នុងសមុទ្រចិនខាងត្បូង។

 

 

 

 

 

អាជ្ញាធរចិនមិនបានអោយដឹងលំអិតទេ ថាតើពេលណានឹងត្រូវធ្វើសមយុទ្ធយោធា ឬសមយុទ្ធយោធានឹងធ្វើឡើងក្នុងទម្រង់ប៉ុណ្ណា។

 

 

កង​នាវាដឹកយន្តហោះ​ចម្បាំង​អាមេរិកដឹកនាំដោយ​នាវា​ USS ស៊ី​អូដ័រ រ៉ូសេវ៉េល​ (USS Theodore Roosevelt) បានចូលក្នុងដែនទឹកសមុទ្រចិនខាងត្បូងដើម្បីលើកកំពស់សេរីភាពដែនទឹកសមុទ្រ។ នេះជាការលើកឡើងរបស់យោធាអាមេរិក ។ កត់សម្គាល់ឃើញថា នាវាអាមេរិកចូលក្នុងសមុទ្រចិនខាងត្បូងបានធ្វើឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីអាមេរិកចូបៃឌិនចាប់ផ្តើមអណត្តិប្រធានាធិបតីអាមេរិករបស់លោក។

 

 

ដែនទឹកជម្លោះបានក្លាយជារឿងមួយបន្ថែមទៀតនៅក្នុងបញ្ហាទំនាក់ទំនងទ្វេរភាគីដ៏តានតឹងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។ យោធាអាមេរិក បានបង្កើនសកម្មភាពរបស់ខ្លួនកើនឡើងបែបហ្នឹងធឹងនៅទីនោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលដែលប្រទេសចិនអះអាងពីទឹកដីគ្រប់គ្រងរបស់ខ្លួននៅក្នុងតំបន់ដែលមានជម្លោះជាមួយប្រទេសក្បែរខាងមានប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសព្រុយនេ និងកោះតៃវ៉ាន់។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024