ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

មានពលរដ្ឋខ្មែរ នៅកូរ៉េ ១៩នាក់ស្លាប់ក្នុងឆ្នាំ២០២០

១៨ មករា ២០២១ | ព័ត៌មានជាតិ

នៅឆ្នាំ២០២០ កន្លងទៅនេះ មានប្រជាពលរដ្ឋខ្មែរ នៅប្រទេសកូរ៉េខាងត្បូង ចំនួន ១៩នាក់ បានស្លាប់ ដោយសារមូលហេតុផ្សេងៗ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ឡូង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណៈរដ្ឋកូរ៉េ ។  


នៅឆ្នាំ២០២០កន្លងទៅនេះ មានប្រជាពលរដ្ឋខ្មែរចំនួន ១៩រូបបានបាត់បង់ជីវិតនៅប្រទេសកូរ៉េខាងត្បូង។ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាបានបញ្ជាក់ប្រាប់PNNតាមបណ្ដាញតេឡេក្រាមពីទីក្រុងសេអ៊ូលមកថាពលរដ្ឋខ្មែរដែលបានស្លាប់នោះ គឺបណ្ដាលពីជំងឺគាំងបេះដូង ជំងឺផ្ទាល់ខ្លួន គ្រោះថ្នាក់ចរាចណ៍ ឃាតកម្ម អត្តឃាត និងគ្រោះថ្នាក់ការងារ។  

 


ឯកឧត្តមឯកអគ្គរាជទូតបន្ថែមថាក្នុងចំណោមប្រជាពលរដ្ឋខ្មែរដែលស្លាប់នោះមានពលពលករ១១រូប ក្នុងនោះស្លាប់ដោំងឺគាំងបេះដូង   ២រូប, ជំងឺផ្ទាល់ខ្លួន៤រូប, គ្រោះថ្នាក់ការងារ២រូប, គ្រោះថ្នាក់ចរាចណ៍១រូប ឃាតកម្ម១រូប និងអត្តឃាត១រូប។  


ដោយឡែកអ្នកស្លាប់ផ្សេងទៀតគឺពលរដ្ឋខ្មែរទូទៅចំនួន៨រូប ក្នុងនោះស្លាប់ដោយជំងឺគាំងបេះដូង១រូប, ជំងឺផ្ទាល់ខ្លួន៦រូប, និងគ្រោះថ្នាក់ចរាចរណ៍១រូប។  

 


យោងតាមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណៈកូរ៉េ កាលពីឆ្នាំ២០១៩ មានពលរដ្ឋខ្មែរនៅទីនោះស្លាប់ចំនួន១៣ករណី។  ដូច្នេះនៅក្នុងឆ្នាំ២០២០ អត្រាពលរដ្ឋស្លាប់បានកើនឡើង៦ករណី។


ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម ឡុង ឌីម៉ង់ តែងតែអនុវត្តនីតិវិធីចាត់ចែងសព ជួយសម្របសម្រួលរៀបចំឯកសាររដ្ឋបាល និងទាមទារផលប្រយោជន៍ដែលត្រូវតទួលបានផ្សេងៗជូនក្រុមគ្រួសារសពដូចជាការទាមទារប្រាក់ធានារ៉ាប់រង និងសំណងផ្សេងៗធ្វើឱ្យក្រុមគ្រួសារសពទទួលបាននូវភាពកក់ក្ដៅ។

 


ជាករណីជាក់ស្ដែង១ កាលពីពេលថ្មីៗនេះ ក្រុមគ្រួសារសពពលករ ហេង គឹមអេង ដែលទទួលមរណភាពកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ បានសរសេរលិខិតថ្លែងអំណរគុណក្រុមការងារស្ថានទូតដែលបានយកចិត្តទុកដាក់ចុះសម្របសម្រួល និងរៀបចំឯកសារដើម្បីយកប្រាក់សំណងធានារ៉ាប់រង៕

 

អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ឯកសារ ​
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024