ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

មនុស្ស៤នាក់ស្លាប់ ៥២នាក់ត្រូវចាប់ខ្លួនក្រោយពីអ្នកគាំទ្រលោកដូណលត្រាំសម្រុកចូលវិមានកាពីតូល

 

មនុស្សយ៉ាងតិច៤នាក់ស្លាប់ និង៥២នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។ នេះបើតាមការអោយដឹងពីប៉ូលីសទីក្រុងវ៉ាស៊ីនតោន។ ហេតុការណ៍ បានកើតឡើងក្រោយពីក្រុមអ្នកគាំទ្រលោកប្រធានាធិបតី អាមេរិកដូណល ត្រាំ បានសម្រុកចូលវិមានកាពីតូលនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបង្កការរំខានរាំងស្ទះសភាមិនអោយប្រជុំពិភាក្សាដើម្បីបញ្ជាក់ពីជ័យជំនះបោះឆ្នោតរបស់លោកប្រធានាធិបតីជាប់ឆ្នោត
អាមេរិក ចូ បៃឌិន(Joe Biden)។

 

 

 

 

ក្នុងសន្និសិទសារព័ត៌មាន ស្នងការប៉ូលីសទីក្រុងវ៉ាស៊ីនតោនអោយដឹងថា ក្នុងចំណោមអ្នកចាប់ខ្លួនទាំងនោះ  មានអ្នកខ្លះល្មើសនិងបំរាមគោចររបស់អភិបាលក្រុងវ៉ាស៊ីនតោន ហើយខ្លះ ទៀតចាប់ខ្លួនពីបទកាន់កាប់អាវុធគ្មានអាជ្ញារប័ណ្ណ ឬអាវុធហាមឃាត់។ បន្ថែមលើនេះ គ្រាប់បែកបំពង់២គ្រាប់ និងគ្រាប់បែកសាំងត្រូវបានគេរកឃើញ។ ចំណែកខាងប៉ូលីសវិញមាន ប៉ូលីស១៤នាក់រងរបួស ក្នុងចំណោមនេះមាន២នាក់ត្រូវសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យនៅឡើយ។  ស្របគ្នា តួលេខមនុស្សដែលនឹងត្រូវប៉ូលីសចាប់ខ្លួន រំពឹងថានឹងកើនឡើង។  

 

 

អាជ្ញាធរអាមេរិក នៅមិនទាន់បានបង្ហាញអត្តសញ្ញាណស្ត្រីម្នាក់ដែលប៉ូលីសនៅវិមានកាពីតូលបាញ់សម្លាប់នៅឡើយទេ។

 

 

នៅសហរដ្ឋអាមេរិក ក្នុងថ្ងៃព្រហស្បតិ៍នេះ កើតមានបញ្ហាចលាចល នៅវិមានកាពីតូលដែលគេឃើញថា មានបាតុករជាច្រើននាក់បានសម្រុកចូលវិមានកាពីតូល ជាទីដែលតំណាងរាស្រ្តអាមេរិកជួបប្រជុំគ្នា។ ក្រុមបាតុករទៅកាន់ទីនោះ ដើម្បី បង្កចលាចលរំខានដល់សមាជិកសភាដែលពិភាក្សាសម្រេចពីលទ្ធផលបោះឆ្នោត ប្រធានាធិបតីអាមេរិក ដែលបានអូសបន្លាយមកចាប់តាំងពីថ្ងៃទី៣វិច្ឆិកា។

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024