ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

ពលរដ្ឋសម្រុកទៅធ្វើប្រហុក-ផ្អក តាមការអំពាវនាវរបស់រដ្ឋបាលជលផល

២១ ធ្នូ ២០២០ | ព័ត៌មានជាតិ

ប្រជាពលរដ្ឋជាច្រើនកុះករបាននាំគ្នាទៅសម្រុកទៅធ្វើប្រហុក ផ្អក ឬត្រីងៀត តាមការប្រកាសរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្សាប្រមាញ់ និងនេសាទ សម្រាប់បម្រុងទុក ឬលក់ដូរបន្ត ដូចទម្លាប់រាល់ឆ្នាំដែរ។ ប៉ុន្តែក៏លេចឡើងនូវការខកបំណងជាមួយគ្នាផងដែរ ដោយសារតែត្រីមានតម្លៃខ្ពស់លើសរាល់ឆ្នាំ ហើយមានប្រជាពលរដ្ឋខ្លះសុខចិត្តត្រឡប់ទៅផ្ទះវិញទៀតផង។

 


បើតាមប្រជាពលរដ្ឋតម្លៃត្រីហក់ឡើងស្រេចតែលើមាត់របស់ឈ្មួញកណ្ដាល ហើយមានការប្រែប្រួលភ្លាមៗ។ ពួកគាត់អះអាងថា ការឡើងថ្លែបែបនេះ ដោយសារតែមានការលើកដាក់បន្តគ្នាយកចំណេញជាច្រើនដំណាក់កាល ទម្រាំមកដល់ច្រាំង ដែលពួកគាត់រង់ចាំទិញ។ ពួកគាត់បានអំពាវសុំអោយអាជ្ញាធរពាក់ព័ន្ធជួយមើលករណីនេះផង និងធ្វើយ៉ាងណាកុំអោយត្រីប្រហុកថ្លៃកប់ពពកដូច្នេះពេក។


ទោះបីជាយ៉ាងណាមិនទាន់មានការបកស្រាយណាមួយនៅឡើយទេ ពីមន្ត្រីជំនាញជលផល ពាក់ព័ន្ធករណីនេះ។ 

 


សូមជម្រាបផងដែរថា រដ្ឋបាលជលផលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងនៅក្នុងសេចក្ដីជូនដំណឹងរបសខ្លួនថា នៅភូមិសាស្ត្ររាជធានីភ្នំពេញ និខេត្តកណ្ដាល អាចនេសាទបានត្រីច្រើនក្នុខែបុស្សនេះ ពោលគឺចាប់ពីថ្ងៃទី២០រហូតដល់ថ្ងៃទី២៦ឆ្នាំ២០២០ ប្រសិនបើផ្ទៃមេឃស្រឡះ គ្មានភ្លៀងកក់ខែ ឬព្យុះទេនោះ។ ដូច្នេះក្រសួងអំពាវនាអោយបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើផ្អក ប្រហុក ត្រីងៀត ឬត្រី ឆ្អើ រួសរាន់ទៅទិញត្រីតាមទីតាំងខាងលើ ព្រមទាំងបានអំបាវនាវអោយអាជ្ញាធរបង្ករលក្ខណៈងាយស្រួលដល់ពលរដ្ឋទាំងនោះផងដែរ៕ 

 

អត្ថបទ៖ សំ ជំនាញ រូបភាព៖ និន សុខលី
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024